កម្ពុជា នាំម៉ូតូផលិតក្នុងស្រុកទៅបង្ហាញនៅអ៊ីតាលី ប្រទេសល្បីលើលោកខាងឧស្សាហកម្មម៉ូតូ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នាំម៉ូតូផលិតក្នុងស្រុកទៅបង្ហាញនៅអ៊ីតាលី ប្រទេសល្បីលើលោកខាងឧស្សាហកម្មម៉ូតូ​

កម្ពុជា នាំម៉ូតូផលិតក្នុងស្រុកទៅបង្ហាញនៅអ៊ីតាលី ប្រទេសល្បីលើលោកខាងឧស្សាហកម្មម៉ូតូ​

កម្ពុជា បានចាប់ផ្តើមបេសកកម្មជិះម៉ូតូ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដើម្បីនាំយកម៉ូតូផលិតនៅកម្ពុជា ទៅដាក់តាំងបង្ហាញឲ្យពិភពលោកបានស្គាល់ក្នុងពិព័រណ៍ម៉ូតូអន្តរជាតិ ឆ្នាំ២០២៦។ បេសកកម្មនេះក៏ជាផ្នែកមួយដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាផងដែរ។
 
បេសកកម្មប្រកបដោយមោទនភាពមួយរបស់កម្ពុជាបានបានចាប់ផ្តើមហើយ គឺការជិះម៉ូតូលើចម្ងាយផ្លូវប្រមាណ ៣ម៉ឺនគីឡូម៉ែត្រ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដោយឆ្លងកាត់ជាង១៤ប្រទេស ​​ដើម្បីចូលរួមក្នុងពិព័រណ៍ម៉ូតូអន្តរជាតិ EICMA ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ពិធីបើកជាផ្លូវការបេសកកម្មបើកបរម៉ូតូម៉ាក CALYPSO XPLORER ពីកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍នៅទីក្រុងមីឡាននេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៩ ខែកក្កដា នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
 
ឯកឧត្តមបាន​បង្ហាញមោទនភាព​ចំពោះការបង្ហាញសមត្ថភាពនៃឧស្សាហកម្មយានយន្តក្នុងស្រុករបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។
  
ឯកឧត្តម ហួត ហាក់ បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Calypso Motors និងការគាំទ្រពីក្រុមហ៊ុន ជីប ម៉ុង ដោយគូសបញ្ជាក់ថា បេសកកម្មនេះមិនមែនគ្រាន់តែជាការនាំយកទោចក្រយានយន្តដែលដំឡើង និងផលិតនៅកម្ពុជាទៅចូលរួមពិព័រណ៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
 
លោក វ៉ាន់ ហ្សាកូលីន ដែលជាអ្នកបើកបរម៉ូតូម៉ាក CALYPSO XPLORER ទៅអ៊ីតាលី នឹងដើរតួនាទីជាទូតសុច្ឆន្ទៈ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបង្ហាញសមត្ថភាពផលិតម៉ូតូដែលមានស្លាកសញ្ញា Made in Cambodia ទៅកាន់ពិភពលោក។
 
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជឿជាក់ថា បេសកកម្មនេះនឹងផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោកថា កម្ពុជា គឺជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព សក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកំពុងអភិវឌ្ឍសមត្ថភាពផលិតកម្មឧស្សាហកម្ម ដែលអាចនាំយកផលិតផលរបស់ខ្លួនទៅប្រកួតប្រជែង និងបង្ហាញខ្លួននៅលើវេទិកាអន្តរជាតិ៕

Advertisement


អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា