ឯកឧត្តម ហ៊ុន ម៉ានី  «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី  «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

ឯកឧត្តម ហ៊ុន ម៉ានី  «ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយរឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

ភ្នំពេញ: នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ  លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។

Advertisement

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការទទួលបានការដាក់ពាក្យចូលរួមប្រកួតមានចំនួន៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាត់បុរស៥៦ក្រុម និងបាល់ទាត់នារីចំនួន៨ក្រុម។ ឯកឧត្តមបានបញ្ជាក់ថា រយៈពេលជាងមួយខែកន្លង ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦នេះ អាចបញ្ជាប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់នេះមិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នារវាងយុវជនព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ។​ លើសពីនេះឯកឧត្តម បានប្រសាសន៍មានបន្ថែមទៀតថា៖ពេលប្រទេសជាតិយើងត្រូវការយើង យើងពិតជាមកជួបជុំ និងរួបរួមគ្នាពិតប្រាកដ។ កម្លាំងមួយដ៏រឹងមាំ ជាខែលការពារជាតិ ផ្ដល់នូវការគាំទ្រទាំងកម្លាំងកាយចិត្ត និងសម្ភារៈ តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន ជូនទៅដល់កងកម្លាំងប្រដាប់អាវុធ វីរកងកម្លាំងប្រដាប់អាវុធរបស់យើង ទាំងកងយោធពលខេមរភូមិន្ទ ទាំងនគរបាល និងទាំងកងរាជអាវុធហត្ថ។ ដែលស្មារតីរបស់យើង គឺពិតជាផ្ដល់នូវភាពកក់ក្ដៅ ភាពជឿជាក់ និងភាពអង់អាចក្លាហានជូនទៅដល់ពួកគាត់។

ក្រៅពីនេះទៀតសោត សំឡេងរួមរបស់យើងទាំងអស់គ្នា ក៏ះជាការផ្ដល់កម្លាំងចិត្ត និងការគាំទ្រទៅដល់សម្ដេចមហាបវរធិបតី ដែលដឹកនាំការងារទាំងអស់ក្នុងការដោះស្រាយបញ្ហា។ ហើយសំឡេងរួមរបស់ប្រជាជាតិខ្មែរទាំងមូល ក៏ជាការបង្ហាញទៅលើឆាកអន្តរជាតិថា កម្ពុជាមិនទន់ជ្រាយនោះឡើយ។ គឺពេលណាដែលយើងជួបប្រទះនឹងហានិភ័យ យើងអាចរួបរួមគ្នាជាកម្លាំងដ៏ខ្លាំងក្លា ដែលមិនអាចបំបែកបំបាក់បាន និងមិនអាចផុយស្រួយបាន ចំពោះរាល់ហានិភ័យទាំងឡាយណា ដែលអាចកើតឡើងមកលើប្រជាជាតិរបស់យើងនោះទេ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា