ក្រុមហ៊ុនកាណាដាបង្ហាញពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងរុករកប្រេងក្នុងប្លុកទី VIII ភាគនិរតីប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនកាណាដាបង្ហាញពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងរុករកប្រេងក្នុងប្លុកទី VIII ភាគនិរតីប្រទេសកម្ពុជា

ក្រុមហ៊ុនកាណាដាបង្ហាញពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងរុករកប្រេងក្នុងប្លុកទី VIII ភាគនិរតីប្រទេសកម្ពុជា

ក្រុមហ៊ុន Angkor Resources Corp. របស់ប្រទេសកាណាដា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលនៅកម្ពុជា ឈ្មោះ EnerCam Resources Co., Ltd. បានឲ្យដឹងថា គម្រោងខួងរុករកប្រេង និងឧស្ម័នក្នុងប្លុកទី VIII ភាគនិរតីនៃប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន (EIA) ដោយអន្តរក្រសួងហើយ។

Advertisement

ពាក់ព័ន្ធការលើកឡើងរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគខាងលើនេះ បណ្ដាញព័ត៌មាន AMS មិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានទេ គិតត្រឹមរសៀលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦នេះ។ ប៉ុន្តែក្រុមហ៊ុនប្រទេសកាណាដា បញ្ជាក់ថាក្រុមហ៊ុនបានជួបពិភាក្សាជាមួយតំណាងមកពីក្រសួងចំនួន ៥ និងអាជ្ញាធរខេត្តចំនួន ៣ ដើម្បីពិនិត្យមើលលម្អិតអំពីគម្រោងខួងរុករកនេះកាលពីថ្ងៃទី១៤ ខែកក្កដា។

ស្ថាប័ន ដែលជួបពិភាក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាននេះ រួមមាន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រុមហ៊ុន Green Assessment Co., Ltd. ដែលជាក្រុមហ៊ុនឯករាជ្យរបស់កម្ពុជាទទួលបន្ទុកការងារវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សារបស់ខ្លួនរួមគ្នាជាមួយក្រុមហ៊ុន EnerCam។

ក្រុមហ៊ុនថាមពល EnerCam Resources Co., Ltd បានបញ្ជាក់ថា គម្រោងអាជីវកម្ម Block VIII នេះនឹងក្លាយជាអណ្តូងប្រេង និងឧស្ម័ននៅលើគោកដំបូងគេនៅកម្ពុជា ដែលទទួលបានការវិនិយោគពីវិស័យឯកជន។

សូមបញ្ជាក់ថា ក្រុមហ៊ុនកាណាដានេះបានទទួលអាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័ន នៅលើដីគោកក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា ក្នុងប្លុកទី VIII ។ អាជ្ញាប័ណ្ណដើមមានផ្ទៃដី ៧ ៣០០ គីឡូម៉ែត្រការ៉េ ប៉ុន្តែត្រូវបានកាត់បន្ថយមកនៅប្រមាណ ៤ ៣០០ គីឡូម៉ែត្រការ៉េ បន្ទាប់ពីក្រុមហ៊ុនស្ម័គ្រចិត្តដកចេញនូវតំបន់ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ។ ក្រោយមក ផ្ទៃដីអាជ្ញាប័ណ្ណត្រូវបានកែសម្រួលបន្ថែមមកនៅត្រឹមជាង ៤ពាន់គីឡូម៉ែត្រការ៉េ ៕

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា