កម្ពុជានាំចូលមេគោពូជជាង ២០០ក្បាលពីអូស្រ្តាលី ដើម្បីជំរុញឧស្សាហកម្មផលិតទឹកដោះគោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានាំចូលមេគោពូជជាង ២០០ក្បាលពីអូស្រ្តាលី ដើម្បីជំរុញឧស្សាហកម្មផលិតទឹកដោះគោ

កម្ពុជានាំចូលមេគោពូជជាង ២០០ក្បាលពីអូស្រ្តាលី ដើម្បីជំរុញឧស្សាហកម្មផលិតទឹកដោះគោ

ក្រុមហ៊ុនគីរីសួគ៍ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា បាននាំចូលមេគោពូជចំនួន ២២០ក្បាលបន្ថែមទៀតពីប្រទេសអូស្រ្តាលី ក្នុងគោលដៅជំរុញឧស្សាហកម្មផលិតទឹកដោះគោបន្ថែមក្នុងបរិមាណកាន់តែច្រើនសម្រាប់ផ្គង់ផ្គង់ទីផ្សារក្នុងស្រុក។
 
ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានទៅទស្សនាកសិដ្ឋានគិរីសួគ៍ ក្នុងខេត្តតាកែវ ដែលទើបនាំចូលមេគោអូស្ត្រាលីទាំងនោះនៅសប្តាហ៍នេះ។ ឯកឧត្តមមានប្រសាសន៍ថា ការមកដល់របស់មេគោទាំងនេះ ធ្វើឱ្យហ្វូងគោសរុបនៅក្នុងកសិដ្ឋានកើនឡើងដល់ប្រមាណ ១ ៤០០ក្បាល។
 
ឯកអគ្គរដ្ឋទូតអូស្ត្រាលីបញ្ជាក់ថា កត្តានេះនឹងជួយឱ្យកសិដ្ឋានគីរីសួគ៍អាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើននៅក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងលទ្ធភាពថ្មីៗនៅក្នុងផលិតកម្មទឹកដោះគោទាំងមូល។
 
លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទីកសិដ្ឋានគិរីសួគ៌នៃក្រុមហ៊ុន Khmer Fresh Milk បានប្រាប់បណ្តាញពត៌មាន AMS ថា ​ការនាំចូលមេគោពូជបន្ថែម គឺដើម្បីចិញ្ចឹមផលិតយកទឹកដោះគោស្រស់ដែលមានគុណភាព អនាម័យ និងរស់ជាតិឆ្ងាញ់ សម្រាប់ផ្គត់ផ្គត់ទីផ្សារ​ ខណៈដែលពលរដ្ឋកម្ពុជាធ្វើពហិការឈប់ប្រើប្រាស់ទឹកដោះគោស្រស់នាំចូលពីថៃ។
 
 
ស្ថានទូតអូស្រ្តាលីចាត់ទុកថា ភាពជាដៃគូរវាងអូស្រ្តាលីជាមួយកសិដ្ឋានគិរីសួគ៍ គឺជាគំរូដ៏ជោគជ័យមួយដែលស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងជាពិសេសរួមចំណែកកសាងប្រទេសកម្ពុជា​ឱ្យកាន់តែទទួលបានសុខមាលភាពល្អ និងវិបុលភាព។

Advertisement

បច្ចុប្បន្ន កសិដ្ឋានគីរីសួគ៌ចិញ្ចឹមគោយកទឹកដោះចំនួន ១ ១០០ក្បាល ក្នុងនោះ មេគោជាងពាក់កណ្តាលផ្តល់ទឹកដោះជាមធ្យមចន្លោះពី ១ម៉ឺ៧ពាន់លីត្រទៅ ១ម៉ឺន៨ពាន់លីត្រក្នុងមួយថ្ងៃ ដែលអាចរួមចំណែកផ្គត់ផ្គង់លើទីផ្សារពី ២៥ទៅ៣០% នៃតម្រូវការទឹកដោះគោស្រស់​សរុបប្រមាណជា ៣០ម៉ឺនលីត្រក្នុងមួយថ្ងៃ។
 
បច្ចុប្បន្ន ក្រៅកសិដ្ឋានគិរីសួគ៌ កម្ពុជាមានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៣ទៀត គឺ កសិដ្ឋានអូម៉ កសិដ្ឋាន មូមូ​ ហ្វាម និងកសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប៕

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា