ក្រសួងទេសចរណ៍-វិស័យឯកជនដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងទេសចរណ៍-វិស័យឯកជនដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍

ក្រសួងទេសចរណ៍-វិស័យឯកជនដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍

ប្រឈមនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ វិស័យរដ្ឋ និងឯកជនបានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយដាក់ចេញនូវ វិធានការគន្លឹះបន្ទាន់ ដើម្បីស្តារ និងពង្រឹងទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិឡើងវិញ។

Advertisement

ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅភ្នំពេញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗដូចជា ៖ ពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, កសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងជំរុញការងារភាពយន្តទេសចរណ៍។

ជាមួយគ្នានេះ កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗនៅពេលខាងមុខ ដូចជាការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងស្មារតីសាមគ្គីភាព រួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងភាពម្ចាស់ការបន្ថែមទៀត សំដៅបន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍ និង រក្សាភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និងបត់បែនឱ្យទាន់សភាពការណ៍។

កិច្ចប្រជុំខាងលើបានវាយតម្លៃពីស្ថានភាព និងបញ្ហាប្រឈមសំខាន់ៗដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ, ឥទ្ធិពលព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ដែលធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈ ហើយជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ។

ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១,៧លាននាក់ គឺធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា