ទូតកូរ៉េខាងត្បូងសរសើរស្ថាប័នអនុវត្តច្បាប់កម្ពុជាក្នុងការការពារសន្តិភាព និងសន្តិសុខប្រទេសជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតកូរ៉េខាងត្បូងសរសើរស្ថាប័នអនុវត្តច្បាប់កម្ពុជាក្នុងការការពារសន្តិភាព និងសន្តិសុខប្រទេសជាតិ

ទូតកូរ៉េខាងត្បូងសរសើរស្ថាប័នអនុវត្តច្បាប់កម្ពុជាក្នុងការការពារសន្តិភាព និងសន្តិសុខប្រទេសជាតិ

ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពក្លាហានដ៏ឧត្តុង្គឧត្តម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នអនុវត្តច្បាប់កម្ពុជា ក្នុងការការពារសន្តិភាព និងសន្តិសុខរបស់ប្រ​ទេសជាតិ​។ ស្ថានទូតបាន​បង្ហាញការកោតសរសើបែបនេះ នៅក្នុងសាររំលែកទុក្ខចំពោះការពលីជីវិតរបស់មន្ត្រីនគរបាល និងប្រជាការពារចំនួន ៥នាក់ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារមួយ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
 
ស្ថានទូតសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះការពលីជីវិតរបស់មន្ត្រីអនុវត្តច្បាប់ ក្នុងអំឡុងពេលបំពេញភារកិច្ច​ ដោយបានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងបានជូនពរឱ្យប្រជាការពារដែលរងរបួសធ្ងន់ឆាប់ជាសះស្បើយឡើងវិញផងដែរ។
 
ក្រោយមានហេតុណ៍កើតឡើង ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពិធីបុណ្យសពជូនមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារដែលបានពលីជីវិតផងដែរ។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានកើតហេតុនោះ រួមទាំងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ ដើម្បីយកទៅផ្តន្ទាទាសតាមច្បាប់៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា