នាយករដ្ឋមន្រ្តីកម្ពុជា៖ ប្រទេសត្រូវការមនុស្សចេះធ្វើការ មិនមែនគ្រាន់តែចេះសួរ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្រ្តីកម្ពុជា៖ ប្រទេសត្រូវការមនុស្សចេះធ្វើការ មិនមែនគ្រាន់តែចេះសួរ AI

នាយករដ្ឋមន្រ្តីកម្ពុជា៖ ប្រទេសត្រូវការមនុស្សចេះធ្វើការ មិនមែនគ្រាន់តែចេះសួរ AI

​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសជាតិត្រូវការធនធានមនុស្សដែលមានសមត្ថភាព ចេះធ្វើការ និងអាចយកចំណេះដឹងទៅអនុវត្តជាក់ស្តែង មិនមែនគ្រាន់តែពឹងផ្អែកលើបច្ចេកវិទ្យា ឬមានសមត្ថភាពត្រឹមតែសួររកចម្លើយពី AI នោះឡើយ។
 
ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដូច្នេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដោយសម្ដេចបានណែនាំដល់និស្សិត និងយុវជន ឱ្យខិតខំកសាងជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយមិនចាំបាច់រៀនគ្រប់យ៉ាង ប៉ុន្តែត្រូវមានជំនាញស្នូល ដែលអាចយកទៅប្រើប្រាស់បាន និងបន្តអភិវឌ្ឍខ្លួនបន្ថែម។
 
សម្ដេច​ ហ៊ុន ម៉ាណែត ក៏បានមើល​ឃើញ​ពី​សក្តានុពលរបស់យុវជនកម្ពុជា​នាពេលបច្ចុប្បន្ន ដែល​មានឱកាសច្រើន។ សម្ដេចបន្តថា​ ការរីកចម្រើននៃបច្ចេកវិទ្យាអាចផ្តល់ព័ត៌មាន និងចំណេះដឹងបានយ៉ាងឆាប់រហ័ស ប៉ុន្តែ​និស្សិត​ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
 
 
បន្ថែមលើនេះ សម្ដេចក៏​បានអំពាវនាវឱ្យយុវជនមានសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យា និង AI ជាឧបករណ៍ជំនួយ ដោយ​មិនមែនពឹងផ្អែកទាំងស្រុងរហូតបាត់បង់សមត្ថភាពគិត និងធ្វើការដោយខ្លួនឯងទេ។ បើតាមសម្ដេច​ ប្រសិនបើមនុស្សគ្រាន់តែចេះប្រើទូរស័ព្ទ ឬសួរ AI ដោយមិនមានចំណេះដឹង និងសមត្ថភាពផ្ទាល់ខ្លួននោះ អាចនាំឱ្យបច្ចេកវិទ្យាដើរតួនាទីជំនួសមនុស្សទៅវិញ។
 
 
យ៉ាងណាក៏ដោយ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានជំរុញឱ្យនិស្សិត និងយុវជនបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ឱ្យក្លាយជាឧបករណ៍ជួយបង្កើនផលិតភាព និងការអភិវឌ្ឍខ្លួន៕

Advertisement

ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា