ព្រានព្រៃបរបាញ់ជ្រូកព្រៃ និងឈ្លូស៣ក្បាល រត់គេចខ្លួនចូលព្រៃ ក្រោយសមត្ថកិច្ចតាមទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រានព្រៃបរបាញ់ជ្រូកព្រៃ និងឈ្លូស៣ក្បាល រត់គេចខ្លួនចូលព្រៃ ក្រោយសមត្ថកិច្ចតាមទាន់

ព្រានព្រៃបរបាញ់ជ្រូកព្រៃ និងឈ្លូស៣ក្បាល រត់គេចខ្លួនចូលព្រៃ ក្រោយសមត្ថកិច្ចតាមទាន់

កម្លាំងមន្ត្រីនៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានបង្រ្កាបបទល្មើសបរបាញ់សត្វព្រៃខុសច្បាប់មួយករណីនៅចំណុចផ្លូវ១៤ ក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

Advertisement

ក្នុងប្រតិបត្តិការបង្រ្កាបនោះ ជនសង្ស័យចំនួន២នាក់បានផ្តួលម៉ូតូដែលដឹកសត្វជ្រូកព្រៃចំនួន១ក្បាល និងឈ្លូសចំនួន២ក្បាល រត់គេចចូលក្នុងព្រៃបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ និងសាកសពសត្វព្រៃដែលខ្លួនបរបាញ់ក្នុងព្រៃ។

សត្វព្រៃចំនួន០៣ក្បាលនោះត្រូវបានកម្លាំងជំនាញ បានដុតចោលនៅកន្លែងកើតហេតុ រីឯវត្ថុតាងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដែនជម្រកសត្វព្រៃស្រែពកស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានផ្ទៃដីទំហំជាង៣សែនហិកតា ដែលជាជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះជាសកលដូចជា ដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ក្រពើភ្នំ និងប្រភេទមច្ឆជាតិរាប់សិបប្រភេទផ្សេងទៀតជាដើម ដែលជាធនធានដ៏កម្រ និងមានតម្លៃសម្រាប់មនុស្សជាតិក្នុងប្រទេសកមម្ពុជា ក្នុងតំបន់ និងក្នុងសកលលោកទាំងមូល។

គូសបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣តំបន់ មានផ្ទៃដីសរុបចំនួនជាង៧លានហិកតា ស្មើនឹង៣៩ភាគរយនៃផ្ទៃប្រទេស។ តំបន់ធម្មជាតិទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រង និងការពារដោយក្រសួងបរិស្ថាន៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា