រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ខណៈត្រៀមសាងសង់ផ្ទះ១២៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តស្ទឹងត្រែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ខណៈត្រៀមសាងសង់ផ្ទះ១២៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តស្ទឹងត្រែង

រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ខណៈត្រៀមសាងសង់ផ្ទះ១២៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាន​អញ្ជើញចុះពិនិត្យសកម្មភាពឈូសឆាយដីធ្លី ដើម្បីត្រៀមសាងសង់ផ្ទះចំនួន ១២៤ខ្នង ជូនដល់អតីតយុទ្ធជន និងនិវត្តជន​ដែល​កំពុងជួបការលំបាកស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

Advertisement

អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា, កាលពីពេល​ថ្មីៗ​នេះ​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិ​ខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានកំណត់មុខសញ្ញាគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលត្រូវទទួលបានការ​សាងសង់​ផ្ទះជូន​សរុបចំនួន ១២៤ខ្នង។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការខិតខំកៀគរថវិកា ដើម្បីដំណើរការសាងសង់សម្រេចបានជោគជ័យ តាមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនេះដែរឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលទៅទន្ទ្រានលើទីតាំងដីសម្បទានសង្គមកិច្ចរបស់សមាគម មេត្តាប្រគល់ដីទាំងនោះជូនសមាគមវិញដោយស្ម័គ្រចិត្ត ដើម្បីចាត់ចែងសាងសង់ជម្រកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន​ឱ្យបានឆាប់រហ័ស ។

សូមជម្រាបថា បច្ចុប្បន្នខេត្តស្ទឹងត្រែង មានអតីតយុទ្ធជនសរុប១.៥៥០នាក់ និងនិវត្តជនចំនួន ៣៨៨នាក់។ ក្នុងនោះមានអតីត​យុទ្ធជន និងនិវត្តជនមួយចំនួនធំកំពុងជួបប្រទះបញ្ហាគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ។ គម្រោងសាងសង់ផ្ទះ​នា​ពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ភាពកក់ក្តៅដល់វីរយុទ្ធជន និងនិវត្តជន ដែលបានលះបង់ដើម្បីជាតិមាតុភូមិ៕
ដោយ៖ ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា