ក្រសួងអប់រំ ព្រមានចាត់វិធានការលើបុគ្គលដែលថតបង្ហោះចែកចាយវិញ្ញាសាប្រឡងបាក់ឌុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ព្រមានចាត់វិធានការលើបុគ្គលដែលថតបង្ហោះចែកចាយវិញ្ញាសាប្រឡងបាក់ឌុប

ក្រសួងអប់រំ ព្រមានចាត់វិធានការលើបុគ្គលដែលថតបង្ហោះចែកចាយវិញ្ញាសាប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឡើងវិញពី​ការហាមឃាត់ការ​ចែករំលែក​ប្រធាន​វិញ្ញាសា​ ទោះបីការប្រឡងបាក់ឌុប​បានបញ្ចប់រួចទៅហើយ។ ក្រសួងហាមឃាត់ជាដាច់ខាតនូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយនូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និងសន្លឹកស្រង់ពិន្ទុ (MCS) ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង។
 
ក្រសួងអប់រំបញ្ជាក់ថា ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថាជាអំពើហាមឃាត់។ បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់នេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនី​មួយៗផងដែរ។ ក្រសួងប្រកាសសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហា​ផ្ទៃ ដើម្បីតាមដានស្រាវជ្រាវករណីល្មើស។
 
ក្រសួងពន្យល់ថា វិធាននេះ គឺដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយគោរពគោលការណ៍ច្បាប់ យុត្តិ​ធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ព្រមទាំងរក្សាការសម្ងាត់នៃឯកសា​រ​ប្រឡង និងជៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជនចំពោះដំណើរការប្រឡង។
 
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការ គ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រ​កបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែករក្សាភាពសុចរិត តម្លាភាព និងភាពជឿជាក់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា នៅឆ្នាំ២០២៦នេះ។
 
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនសរុបចំនួន ១៥ម៉ឺន ១ពាន់ ២៣៨នាក់ ហើយក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលទូទាំង​ប្រទេសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅគ្រប់មណ្ឌលប្រឡង និងលើទំព័រហ្វេសប៊ុក​ផ្លូវការក្រសួង ៕

Advertisement

សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា