លោកជំទាវ កឹម មនោវិទ្យា ចាប់ផ្ដើមធ្វើការងារលើកដំបូងក្នុងតួនាទីប្រេសិតពិសេសរបស់សម្ដេចធិបតី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ កឹម មនោវិទ្យា ចាប់ផ្ដើមធ្វើការងារលើកដំបូងក្នុងតួនាទីប្រេសិតពិសេសរបស់សម្ដេចធិបតី

លោកជំទាវ កឹម មនោវិទ្យា ចាប់ផ្ដើមធ្វើការងារលើកដំបូងក្នុងតួនាទីប្រេសិតពិសេសរបស់សម្ដេចធិបតី

លោកជំទាវ កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា អតីតប្រមុខបក្សប្រឆាំង បានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនក្នុងតួនាទីជាប្រេសិតពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាលើកដំបូងដោយជួបជាមួយទូតសហភាពអឺរ៉ុបប្រ​ចាំ​កម្ពុជា។
 
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ កឹម មនោវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រ​ចាំ​កម្ពុជា អំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។»
 
ចំណែកស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់នៅពីជំនួបរវាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans ជាមួយលោកជំទាវ កឹម មនោវិទ្យា ផងដែរ ដោយស្ថានទូតបានអះអាងថា ក្នុងជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងកិច្ចការវិនិយោគ។
 
សូមបញ្ជាក់ថា លោកជំទាវ កឹម មនោវិទ្យា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ជាប្រេសិតពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដែលមានឋានៈស្មើ រដ្ឋមន្រ្តី។
 
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការផ្ដល់តួនាទីជាប្រេសិតពិសេសដល់អ្នកនាង កឹម មនោវិទ្យា គឺដោយសារគាត់អាចធ្វើការងារទាក់ទាញការវិនិយោគ និងកិច្ចការព្រំដែន ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា