ក្រុមហ៊ុនចិនមួយសម្រេចការចម្រាញ់មាសសុទ្ធជាង ៥៧០គីឡូក្រាម នៃអាជីវកម្មរ៉ែនៅខេត្តក្រចេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចិនមួយសម្រេចការចម្រាញ់មាសសុទ្ធជាង ៥៧០គីឡូក្រាម នៃអាជីវកម្មរ៉ែនៅខេត្តក្រចេះ

ក្រុមហ៊ុនចិនមួយសម្រេចការចម្រាញ់មាសសុទ្ធជាង ៥៧០គីឡូក្រាម នៃអាជីវកម្មរ៉ែនៅខេត្តក្រចេះ

ក្រុមហ៊ុនចិន​មួយ​បាន​បង្កើតរោងចក្រចម្រាញ់មាស និងផលិតមាសសុទ្ធ​ប្រមាណ​៥៧០គីឡូក្រាម នៃអាជីវកម្មរបស់ខ្លួននៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
 
ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ដែលមានទី​តាំងស្ថិតនៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុង​ដំណើរការ​អាជីវកម្ម​រ៉ែមាសយ៉ាងមមាញឹក។ លោក ហង់ ចាន់ឌី អភិបាលរង​ខេត្តក្រចេះ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរ​ការចម្រាញ់​ដំបូងនាខែតុលា ឆ្នាំ២០២២ រហូតមកទល់ពេលនេះ ក្រុមហ៊ុនផលិត​បានមាសសុទ្ធសរុបកើនឡើងរហូតដល់ទៅជាង ៥៧៧គីឡូក្រាម។
 
គួរជម្រាបថា បច្ចុប្បន្នខេត្តក្រចេះមានក្រុមហ៊ុន សហគ្រាសសិក្សា​ស្រាវជ្រាវរ៉ែលោហៈ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ក្រុមហ៊ុន​អាជីវកម្ម​ថ្មក្រានីត អណ្តូងរ៉ែ ការដ្ឋានវាយថ្ម និងអាជីវករធ្វើអាជីវកម្មគ្រួស ខ្សាច់ ថ្មសំណង់ ចំនួន ៦០។
 
ដោយឡែកបើតាមលោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត​ក្រចេះ , ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅខេត្តក្រចេះ ​មាន​ចំនួន៣​ក្រុមហ៊ុន​។ ចំណែកក្រុមហ៊ុនធ្វើអាជីវកម្មថ្មកំបោរ សម្រាប់ផលិត​ស៊ីម៉ងត៍​​មានចំនួន ១ ក្រុមហ៊ុន, ក្រុមហ៊ុនរុករករ៉ែ​លោហៈ​ចំនួន ៨ ក្រុមហ៊ុន, ក្រុមហ៊ុនរ៉ែសំណង់ចំនួន ៣ ក្រុមហ៊ុន, ក្រុមហ៊ុនថ្មអារមាន​ចំនួន ១៤ក្រុមហ៊ុន, សហគ្រាសធ្វើអាជីវកម្មគ្រួស-ខ្សាច់មានចំនួន ៧ សហគ្រាស, និងសិប្បកម្មជីកដីចល័តចំនួន ២០ ស្មើនឹង ២០​អាជ្ញាបណ្ណ។
 
ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះថ្មី កាលពីដើមឆ្នាំ ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ បាន​ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងការ​អនុវត្តច្បាប់អាជីវកម្មធនធានរ៉ែ ព្រមទាំងបទដ្ឋានគតិយុត្ត​នានារបស់​ក្រសួងឱ្យបានខ្ជាប់ខ្ជួន។
 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការ​ទប់ស្កាត់​អាជីវកម្មខុសច្បាប់ ដោយត្រូវបង្កើនការចុះត្រួតពិនិត្យ និងចាត់វិធាន​ការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុតចំពោះការធ្វើអាជីវកម្មរ៉ែដែលគ្មានអាជ្ញាបណ្ណ ជាពិសេសការដ្ឋានខ្សាច់ និងការដ្ឋាន​រ៉ែផ្សេងៗក្នុងខេត្ត។ ជាមួយគ្នានេះ ត្រូវធានាថា ការប្រមូលកម្រៃសេវា និងសួយសារអាករ​ពីវិស័យរ៉ែ បានធ្វើឡើងដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីរួម​ចំណែក​ដល់ការកើនឡើងនៃថវិកាជាតិ៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា