ផ្លូវបេតុងថ្មីបង្កើនសោភណភាពក្រុងកំពត និងកំពុងទាក់ទាញទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវបេតុងថ្មីបង្កើនសោភណភាពក្រុងកំពត និងកំពុងទាក់ទាញទេសចរ

ផ្លូវបេតុងថ្មីបង្កើនសោភណភាពក្រុងកំពត និងកំពុងទាក់ទាញទេសចរ

អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញនូវក្តីរីករាយ​ចំពោះ​សមិទ្ធផលផ្លូវបេតុងថ្មី ក្នុងសង្កាត់កំពង់បាយ និងសង្កាត់​កំពង់កណ្ដាល ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភណភាពក្រុង និងជំរុញសក្តានុពលទេសចរណ៍មូលដ្ឋានផងដែរ។

ផ្លូវបេតុងអាមេជាច្រើនខ្សែត្រូវបានស្ថាបនាឡើងជាបន្ត​បន្ទាប់​នៅក្នុងក្រុងកំពត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់​របស់ប្រជា​ពលរដ្ឋ។ ក្នុងនោះ នៅសង្កាត់កំពង់បាយ ផ្លូវបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៣៩៥ម៉ែត្រ ត្រូវបានបញ្ចប់ការស្ថាបនា។ រីឯនៅសង្កាត់កំពង់កណ្ដាល ផ្លូវបេតុងចំនួន ៤ខ្សែ ប្រវែង ៥០១ម៉ែត្រ ព្រមទាំងលូរំដោះទឹកមួយខ្សែ ក៏ត្រូវបានរៀបចំរួចរាល់​ផងដែរ។

ការសម្រេចបាននូវសមិទ្ធផលផ្លូវបេតុងថ្មីទាំងនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានដែលធ្លាប់ជួបការលំបាកដោយសារផ្លូវភក់ ផុង នារដូវវស្សាកន្លងមក សម្តែងនូវក្តីសប្បាយរីករាយព្រោះវាបាន​ផ្លាស់ប្តូរមុខមាត់ជីវភាព និងការរស់នៅរបស់ពួកគាត់ឱ្យកាន់​តែ​ប្រសើរឡើង។

មន្ត្រីជំនាញបានបញ្ជាក់ថា ការកែលម្អបណ្តាញផ្លូវក្នុងក្រុងកំពតឱ្យ​មាន​សណ្តាប់ធ្នាប់ និងសោភណភាពបែបនេះ គឺជាផ្នែកមួយ​យ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ។ជាការកត់​សម្គាលគ្រាន់តែនៅក្នុងខែសីហាកន្លងទៅ ខេត្តកំពតទទួល​បានភ្ញៀវ​ទេសចរ​មកកម្សាន្តមានចំនួនជាង ១៧ម៉ឺននាក់៕


អត្ថបទនិងរូបភាព៖ សិលា សារិន

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា