ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល៖ បម្រើប្រជាជន បង្កើនការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល៖ បម្រើប្រជាជន បង្កើនការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពសង្គម

ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល៖ បម្រើប្រជាជន បង្កើនការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពសង្គម

រាជដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាច បានខិតខំប្រឹងប្រែង អស់កម្លាំង​កាយ​ចិត្តក្នុងការលើកកម្ពស់ការងារ សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍ កសិកម្ម សុខាភិបាល សន្តិសុខ សាសនា ទេសចរណ៍ និងសង្គមកិច្ច ជាពិសេស ការបម្រើ ប្រជាពលរដ្ឋអស់ពីលទ្ធភាព ជំរុញនូវការអភិវឌ្ឍជាតិ និងលើកកម្ពស់សុខុ​មាលភាពប្រជាពលរដ្ឋ ។នេះជាការ គូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់ មកពី​គណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា នាចុងសប្ដាហ៍​នេះ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់សមាជិកបក្សថ្មី ដែលជឿទុកចិត្តលើ​គណបក្ស​ប្រជាជនកម្ពុជា ។

ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ បន្តទៀត ឈានទៅបង្កើតសមិទ្ធផលរួមគ្នាកាន់តែច្រើន ឯកឧត្តម ហង់ ជួនណារ៉ុន សូមឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ ក្នុងការបម្រើ​សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ ,ដោះស្រាយការលំបាក និងបញ្ហាដែលកើត មាននៅមូលដ្ឋាន អភិវឌ្ឍមូលដ្ឋាន​ឱ្យមានការរីកចម្រើន ជាពិសេស ត្រូវពង្រឹង និងពង្រីកសមាជិកភាព គណបក្ស ប្រជាជនកម្ពុជា តាមរយៈការធ្វើ​បច្ចុប្បន្ន​ភាពសមាជិក គណបក្ស ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ បន្តពង្រឹង រចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធគណបក្ស ជំរុញការរួប រួមគ្នា ។
ក្នុងឱកាសនេះឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានជំរុញ ដល់សមាជិកគណបក្ស បន្តធ្វើនូវទង្វើ និងគំរូល្អៗ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ។ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់ក្នុងមូលដ្ឋាន ដើម្បីផលប្រយោជន៍ និងសេដ្ឋកិច្ច ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន និង ដោះស្រាយបញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ។ បន្តផ្តល់សេវា​សាធារណៈនិងសង្គមជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និង បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

តាមរបាយការណ៍ ឯកឧត្តម ហេង ណន សមាជិកគណ: កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាសមាជិក​គណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែក គ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល បានឱ្យដឹងថា កន្លងមក ផ្នែក​គ្រឹះស្ថាន​សិក្សា នៃយុវជន គណបក្សថ្នាក់កណ្តាល បានសហការជាមួយ គណៈកម្មា ធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងភាគី ពាក់ព័ន្ធ រៀបចំពិធីបញ្ចូលសមាជិកបក្សបានចំនួន ៤លើក មកពីគ្រឹះស្ថានសិក្សាសរុប៤៨ ស្មើនឹង​សមាជិកសរុប ១២ ៦០៦នាក់ ខណៈនេះលើកទី៥ ដែលបានរៀបចំពិធី ប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិត ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ២៨៩នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៤ដែលមានការ យល់ដឹងយ៉ាងច្រើនពីសកម្មភាពនិងស្នាដៃជា ប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ៕


អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា