រាជរដ្ឋាភិបាល ណែនាំឱ្យផ្អាកការបូមខ្សាច់នៅតំបន់បាក់ច្រាំងទន្លេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាល ណែនាំឱ្យផ្អាកការបូមខ្សាច់នៅតំបន់បាក់ច្រាំងទន្លេ

រាជរដ្ឋាភិបាល ណែនាំឱ្យផ្អាកការបូមខ្សាច់នៅតំបន់បាក់ច្រាំងទន្លេ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរផ្អាកសកម្មភាពបូមខ្សាច់នៅ​តំបន់ណាដែលកំពុងជួបបញ្ហាបាក់ច្រាំងទន្លេ។ សម្តេចធិបតីបានណែនាំបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ តែទើ​បត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ។ 
  
វិធានការផ្អាកការបូមខ្សាច់នៅ​កន្លែងបាក់ច្រាំងជាបណ្តោះអាសន្ននេះ ស្របពេលដែលពលរដ្ឋមួយចំនួនតែងតែដាក់បន្ទុកថា រាល់ពេលដែលមានបញ្ហាបាក់ច្រាំង គឺមូលហេតុតែមួយគត់ គឺការបូមខ្សាច់។ ម្យ៉ាងទៀត មានជនខិលខូចមួយចំនួន បានយករូបភាព ឬវីដេអូសកម្មភាពបូមខ្សាច់ និងទីតាំងបាក់ច្រាំងទន្លេដែលកើតឡើងនៅកន្លែងផ្សេងគ្នាមកកាត់តបញ្ជូលគ្នា រួចបង្ហោះលើបណ្តាញសង្គម ដើម្បីធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។​
 
ស​ម្តេចធិបតិ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ចុះត្រួតពិនិត្យវាយតម្លៃ អំពីមូលហេតុនៃការបាក់ច្រាំង​ ឆ្លើយតប និងធ្វើការបំភ្លឺដល់សាធារណជន។ ជាពិសេសត្រូវទប់ស្កាត់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការបាក់ច្រាំង។
 
កាលពីខែសីហាកន្លងទៅ ខេត្តមួយចំនួនដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេបាសាក់ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្តាល​ និងខេត្តព្រៃវែង បានរងការបាក់ស្រុតច្រាំងទន្លេ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋាន ស្រែចម្ការ ​និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន៕សៅ សុខអេង


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា