កម្ពុជា ចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​

កម្ពុជា ចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​

ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ បានចាប់ផ្ដើមបើកកិច្ចប្រជុំលើកទី១ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ដំណាក់កាលទី២ ដើម្បី​អភិវឌ្ឍវិស័យដំឡូងមី​នៅកម្ពុជា។ យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិនេះទទួលបានជំនួយបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា។
 
កិច្ចប្រជុំលើកដំបូងនេះ ដឹកនាំដោយឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍​នានា ដូចជា UNDP, FAO​ និង UNIDO ជាដើម។
 
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ឱ្យអនុវត្តគោល​នយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ក្នុង​គោល​បំណង​ពង្រឹង ​និង​អភិវឌ្ឍខ្សែច្រវាក់តម្លៃដំឡូងមីកម្ពុជា។
 
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា គោលនយោបាយជាតិស្តីពីដំឡូងមី ខាងលើនេះ បានជំរុញឲ្យការនាំចេញដំឡូងមីសើមរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ​បានជាង ១៥លានតោន នៅក្នុងឆ្នាំ២០២៥។
 
វៀតណាម គឺជាទីផ្សារនាំចូលដំឡូងមីស្រស់ធំជាងគេរបស់កម្ពុជា។ ក្នុងមួយឆ្នាំៗ កម្ពុជា បាននាំចេញដំឡូងមីស្រស់ប្រមាណ ៤លានតោនទៅកាន់ប្រទេសវៀតណាម ហើយក្នុងឆ្នាំ២០២៦នេះ ប្រទេសវៀតណាម បានសន្យាថានឹងទិញដំឡូងមីស្រស់បន្ថែមពីកម្ពុជា ចំនួន ៩លានតោន។
 
​ដោយឡែក គិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៦ ​កម្ពុជា ​រក​ចំណូល​បាន​ជាង​ ៣៧៦លានដុល្លារ ​ពីការនាំចេញដំឡូងមី ​គឺកើនឡើង ១៦ ភាគរយ បើ​ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា