កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បង្ហាញថា ឆ្នាំ២០២៦នេះ កម្រិតប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ខ្ពស់ជាងនៅបណ្ដាប្រទេសមួយចំនួនទៀតរួមមាន៖ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ។
 
យោងតាមរបាយការណ៍ដដែល គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ​នៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ​ក្នុងនោះ ប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។
 
ប្រាក់ឈ្នួលអប្បបរមានៅប្រទេសស្រីលង្កា មានកម្រិតទាបជាងគេបំផុត គឺត្រឹមតែ ៩៣ដុល្លារ ប៉ុណ្ណោះ។ ចំណែក នៅប្រទេសមីយ៉ាន់ម៉ា គឺចំនួន ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៤ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៩២ដុល្លារ និងវៀតណាម ចន្លោះពី ១៤៧ដុល្លារ ដល់ ២១១ដុល្លារ។
 
ដោយឡែក បណ្ដាប្រទេសដែលកម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ទទួលបានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេ គឺប្រទេសម៉ាឡេស៊ី ដែលមានរហូតដល់ ៤២៤ដុល្លារ ឯណោះ។
 
បន្ទាប់មក គឺប្រទេសចិន ចន្លោះពី ២៥៥ ដល់ ៣៩៩ដុល្លារ, ឥណ្ឌូនេស៊ី ចន្លោះពី ១៣៣ដុល្លារ ដល់ ៣៣០ដុល្លារ, និងហ្វីលីពីន ចន្លោះពី ១៧៧ដុល្លារ ដល់ ៣២៥ដុល្លារ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា