ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធការផ្តល់ទីតាំងឱ្យឧក្រិដ្ឋជន​ធ្វើសកម្មភាពឆបោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធការផ្តល់ទីតាំងឱ្យឧក្រិដ្ឋជន​ធ្វើសកម្មភាពឆបោក

ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធការផ្តល់ទីតាំងឱ្យឧក្រិដ្ឋជន​ធ្វើសកម្មភាពឆបោក

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនកាលពីថ្ងៃទី២១កញ្ញា ដោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងការផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋនជនធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 
 
លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា អគ្គស្នងការដ្ឋានគរបាលជាតិនៃក្រសួងមហាផ្ទៃ កំពុងស្នើសុំនីតិវិធីផ្អាកការងាររបស់គាត់ជាបណ្តោះអាសន្ន ដើម្បី​បើកផ្លូវឱ្យតុលាការបន្តនីតីវិធីតាមផ្លូវច្បាប់។   
 
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញជនជាតិថៃ ១៧៤​នាក់, បង់ក្លាដេស ១០នាក់, ឥណ្ឌូនេស៊ី ៨នាក់, ហ្វីលីពីន ៣នាក់, ចិន ២នាក់, ឥណ្ឌា ២នាក់, ម៉ាឡេស៊ី ១នាក់ ព្រមទាំងជនជាតិខ្មែរ ចំនួន២៣នាក់។
 
ក្នុងនោះដែរ សមត្ថកិច្ចបានរឹបអូស និងដកហូតសម្ភារ​សង្ស័យ​មួយ​ចំនួន​បញ្ជូន​ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញបន្តនីតិវិធីច្បាប់ ព្រមទាំង​បាន​សម្រេច​បិទ​ទីតាំងអគារពាក់ព័ន្ធទាំងពីរជាបណ្តោះអាសន្ន។
 
បច្ចុប្បន្ន ជនបរទេស​ទាំង​នោះ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងនៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ោយប៉ែត ដើម្បីរង់ចាំនីតិវិធីបន្ទាប់៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា