កម្ពុជាបន្តរងព្យុះ ស៊ូរីហ្គាអេ នឹងធ្លាក់ភ្លៀងរហូតដល់ចុងខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តរងព្យុះ ស៊ូរីហ្គាអេ នឹងធ្លាក់ភ្លៀងរហូតដល់ចុងខែនេះ

កម្ពុជាបន្តរងព្យុះ ស៊ូរីហ្គាអេ នឹងធ្លាក់ភ្លៀងរហូតដល់ចុងខែនេះ

កម្ពុជា នឹងបន្តរងឥទិ្ធពលព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ ដែលវិវត្តមកពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង ឆ្ពោះមកអាងទន្លេមេគង្គ សមុទ្រកម្ពុជា។ ឥទិ្ធពលព្យុះទី២៦នេះ នឹងធ្វើឱ្យប្រទេសកម្ពុជាអាចនឹងបន្តធ្លាក់ភ្លៀង ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
 
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ប៉ុន្តែស្ថានភាពនេះ នឹងធ្វើឱ្យទូទាំងប្រទេសកម្ពុជាអាចមានភ្លៀងបន្តធ្លាក់ ខណៈខេត្តនៅជាប់សមុទ្រអាចនឹងមានរលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា