កម្ពុជាបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងប៉ារីស៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងប៉ារីស៍

កម្ពុជាបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងប៉ារីស៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដម្បីបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស៍ ប្រទេសបារាំង ទៅតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦កញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយនៅថ្ងៃទី២៥កញ្ញានេះ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស មានសមាជិកចំនួន ១៥រូប ដែលជ្រើសតាំងតាមការបោះឆ្នោត។ការិយាល័យពាណិជ្ជកម្មនេះ មិនប្រើប្រាស់ថវិកាជាតិឡើយ។

ការបង្កើតការិយាល័យនេះធ្វើឡើងស្របពេលដែលការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានការកើនឡើង។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤៣៨លានដុល្លារអាមេរិក កើនឡើងជិត១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា