សហគ្រាសកម្ពុជាពង្រឹងសមត្ថភាពវេចខ្ចប់ ដើម្បីពង្រីកលទ្ធភាពចូលទីផ្សារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រាសកម្ពុជាពង្រឹងសមត្ថភាពវេចខ្ចប់ ដើម្បីពង្រីកលទ្ធភាពចូលទីផ្សារ

សហគ្រាសកម្ពុជាពង្រឹងសមត្ថភាពវេចខ្ចប់ ដើម្បីពង្រីកលទ្ធភាពចូលទីផ្សារ

អ្នកជំនាញជាតិ និងអន្តរជាតិ ណែនាំឲ្យម្ចាស់សហគ្រាស ក្នុងប្រទេសកម្ពុជា ពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ ដើម្បីជំរុញការ​កែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពផលិតផលខ្មែរចូលទៅកាន់ទីផ្សារបន្ថែម។

ក្រុមអ្នកជំនាញបានចាត់ទុកការវេចខ្ចប់ គឺជាតំណភ្ជាប់បន្ទាប់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលមានសារសំខាន់ មិនត្រឹមតែសម្រាប់កែលម្អផលិតផលនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា។

ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកកាន់​តែ​រឹងមាំ សេវាបច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ្នកផលិតសំបកវេចខ្ចប់ និងឧស្សាហកម្មដែលប្រើប្រាស់សំបកវេចខ្ចប់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកការពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់មានសារៈសំខាន់ ស្របពេលដែលឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន។ ឯកឧត្តមបានលើកឡើងដូច្នេះ នៅក្នុងពិធីបើកវេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Informa Markets។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ​ក្រោម​ប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ» ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

តាមរយៈពិព័រនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រំពឹងថានឹងទាក់ទាញអ្នកពាក់ព័ន្ធពីវិស័យឧស្សាហកម្ម ធុរកិច្ច អ្នកស្រាវ​​ជ្រាវ និងអ្នកចូលរួមប្រមាណ ៥ពាន់នាក់៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា