ទឹកស្ទឹងព្រែកត្នោតហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកស្ទឹងព្រែកត្នោតហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន

ទឹកស្ទឹងព្រែកត្នោតហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលនៅថ្ងៃអង្គារ៍នេះ  កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅស្ថានីយទំនប់៧មករា បាន និងកំពុងហក់ឡើងដល់១១.៨០ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្នគឺ១២,៤០ម៉ែត្រ។

​កម្ពស់ទឹកស្ទឹងព្រែកត្នោតនេះ អាចនឹងបន្តហក់ឡើងជាគំហុកបន្ថែមទៀត ដោយសារកម្ពុជានៅបន្តរងឥទ្ធិពលព្យុះ ស៊ូរីហ្គាអេ ដែលធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃបន្ថែមទៀត ក្នុងនោះខេត្តកណ្តាល និងកំពង់ស្ពឺអាចមានភ្លៀងគ្រប់ដណ្តប់ចំនួន៧០ភាគរយ។ ហេតុនេះ ទឹកភ្លៀងនឹងហូរចូលស្ទឹងព្រែកត្នោតបង្កជាជំនន់ទឹកភ្លៀង។

ចំពោះមុខស្ថានភាពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ត្រៀមបង្ការជាមុន ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ចាស់ជរា សត្វពាហនៈ សត្វចិញ្ចឹម និងត្រៀមរៀបចំសម្ភារៈ និងទ្រព្យសម្បតិ្តមានតម្លៃទុកដាក់ឱ្យបានត្រឹមត្រូវ។ 

ជាមួយគ្នានេះ អាជ្ញាធរណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស រូតរះប្រមូលផលកសិកម្ម ត្រៀមបង្ការរកទីទួលសុវត្ថិភាព និងថែទាំសុខភាពប្រចាំថ្ងៃផងដែរ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា