ចាប់បានជនសង្ស័យលួចដែក យកទៅដាក់កាត់ទទឹងផ្លួវល្បឿនលឿន​បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចាប់បានជនសង្ស័យលួចដែក យកទៅដាក់កាត់ទទឹងផ្លួវល្បឿនលឿន​បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ចាប់បានជនសង្ស័យលួចដែក យកទៅដាក់កាត់ទទឹងផ្លួវល្បឿនលឿន​បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦​ បន្ទាប់ពីជននោះយកដែកវែងទៅដាក់កាត់ទទឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បណ្តាលឱ្យខូចខាតរថយន្តរបស់អ្នកដំណើរ។ 

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសជាជនសង្ស័យបាន​លួចដែកមូលប្រវែង៦ម៉ែត្រចំនួន២ដើមពីម្ចាស់ចម្ការមួយកន្លែងនៅក្នុងឃុំអូរ​ ស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏បានដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន ដោយបានទុកដែកនោះនៅកណ្តាលទ្រូងផ្លូវ​ ស្របពេលដែលមានរថយន្តមួយគ្រឿងបើកមកដល់ ក៏សន្និដ្ឋានថាជាករណីស្ទាក់ប្លន់រថយន្ត។

ហេតុការបានកើតឡើងនៅលើផ្លូវល្បឿនលឿនទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ PK​54_​55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ការឈានដល់ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងបន្ទាប់បន្ទាប់ពី​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះម្នាក់បង្ហោះវីដេអូ​ករណីនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។

ទោះបីយ៉ាងណា ករណី​នេះមិនបង្ករបួសស្នាមធ្ងន់ធ្ងរនោះទេ តែបានបង្កការខូចខាតដល់រថយន្តមួយគ្រឿង ហើយម្ចាស់រថយន្តក៏បានដាក់ពាក្យបណ្តឹងផងដែរ​។ 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។​  ចំណែកដែកចំនួន២ដើមនោះ សមត្ថកិច្ចក៏បានប្រគល់ជូនម្ចាស់​ដើមវិញផងដែរ៕

សៅ​ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា