កម្ពុជា-បេឡារុស ប្ដេជ្ញារួមគ្នាជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បេឡារុស ប្ដេជ្ញារួមគ្នាជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

កម្ពុជា-បេឡារុស ប្ដេជ្ញារួមគ្នាជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ប្រទេសកម្ពុជា និងបេឡារុស បានប្ដេជ្ញារួមគ្នា ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ចំនួន ៩ ដែលសុទ្ធសឹងជាវិស័យដែលមានសក្ដានុពលសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស ហាក់នៅមានកម្រិតនៅឡើយ។

វិស័យសំខាន់ៗ ទាំង ៩ នោះ រួមមាន ឧស្សាហកម្ម, ការផ្គត់ផ្គង់ផលិតផលកសិកម្ម និងចំណីអាហារ ,ឱសថសាស្ត្រ និងការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ, អាកាសចរណ៍ស៊ីវិល និងការអភិវឌ្ឍការតភ្ជាប់តាមផ្លូវអាកាស, ហិរញ្ញវត្ថុ និងធនាគារ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទេសចរណ៍ អប់រំ និងវប្បធម៌, ពាណិជ្ជកម្មទ្វេភាគី និង ព្រឹត្តិការណ៍ធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

​កម្ពុជា និងបេឡារុស បានបើកកិច្ចប្រជុំលើកទី៥ ​នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅថ្ងៃទី ៣០ កញ្ញា ២០២៦ ក្រោមការដឹកនាំរបស់លោកជំទាវ ​តឹករ៉េត ​កំរង ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​លោក Leonid RYZHKOVSKY អនុរដ្ឋមន្ត្រីទី១ ​នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស​។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកកាលានុវត្តភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិលើវិស័យថ្មីៗ។

តាមរយៈកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញការអនុវត្តការងារឱ្យទទួលបានលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា