ផ្លូវជាតិលេខ១០៖ សរសៃឈាមសេដ្ឋកិច្ចថ្មី កាត់បន្ថយចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវជាតិលេខ១០៖ សរសៃឈាមសេដ្ឋកិច្ចថ្មី កាត់បន្ថយចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ

ផ្លូវជាតិលេខ១០៖ សរសៃឈាមសេដ្ឋកិច្ចថ្មី កាត់បន្ថយចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ

ពោធិ៍សាត់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៃ «ផ្លូវជាតិលេខ១០» ដែលជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ថ្មីមួយ ដោយបានដើរតួនាទីយ៉ាងសកម្មក្នុងការកាត់បន្ថយចម្ងាយធ្វើដំណើរ និង​ការដឹកជញ្ជូនទំនិញ តភ្ជាប់ផ្ទាល់ពីតំបន់ភ្នំទៅកាន់តំបន់សមុទ្រ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ខ្សែផ្លូវប្រវត្តិសាស្ត្រដែលតភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុងនេះ ត្រូវបានសាងសង់ឡើង​ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើរ។

អ្វីដែលជាចំណុចលេចធ្លោបំផុតនៅលើខ្សែផ្លូវនេះ គឺវត្តមានស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់រហូតដល់ ៩០ម៉ែត្រ ដោយត្រូវ បានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។សម្ដេចធិបតីបានហៅការប្រសិទ្ធនាមនេះ ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការដឹងគុណ​យ៉ាង​ជ្រាលជ្រៅបំផុត ចំពោះវីរភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ និងដឹកនាំនាវាកម្ពុជាចេញពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

បើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណង់ប្រភេទផ្លូវ DBST និងបេតុងសរសៃដែកចំនួន ២គន្លងទៅមកនេះ​ក៏បានចូលរួម​កាត់បន្ថយពេលវេលា និងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រផងដែរ។សម្តេចធិបតីបញ្ជាក់ថា បើគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង៖ កាត់បន្ថយ​បានប្រមាណ៣០៦ គីឡូម៉ែត្រ, ពីខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង កាត់បន្ថយបានប្រមាណ ២៣០ គីឡូម៉ែត្រនិងពីខេត្តប៉ៃលិន ទៅខេត្តកោះកុង កាត់បន្ថយបានរហូតដល់ ៣៧២ គីឡូម៉ែត្រ។

គួរជម្រាបថា ផ្លូវជាតិលេខ១០ ដែលលេចចេញជារូបរាងឡើងយ៉ាងស្រស់ត្រកាលក្នុងសម័យតេជោ-ធិបតីនេះ លាតសន្ធឹង ចាប់ពីស្រុក សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវមួយខ្សែនេះ មិនត្រឹមតែជាច្រក របៀងសេដ្ឋកិច្ចដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកទំព័រថ្មីក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ដោយទាក់ទាញ ភ្នែកមហាជនតាមរយៈទេសភាពព្រៃភ្នំ ជ្រលង ដងអូរ និងជ្រោះជ្រលងយ៉ាងស្រស់ស្អាត ដែលប្រជាពលរដ្ឋភាគច្រើនមិនធ្លាប់បានមក ដល់ពីមុនមក៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា