AirAsia បន្តជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីលើកទី១៤និងជាក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AirAsia បន្តជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីលើកទី១៤និងជាក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

AirAsia បន្តជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីលើកទី១៤និងជាក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

ទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅតែបន្តរក្សាតំណែងយ៉ាងរឹងមាំជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ី ដោយបានឈ្នះពានរង្វាន់កំពូលចំនួនពីរនៅក្នុងកម្មវិធី World Travel Awards ក្នុងតំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌាសម្រាប់ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅសាធារណរដ្ឋម៉ាល់ឌីវ (Maldives) កាលពីរាត្រីយប់មិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ីសម្រាប់ ឆ្នាំ២០២៦ លើកទី ១៤ និងទទួលពានរង្វាន់ក្រុមបាហុនិកាផ្តល់សេវាកម្មលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខនៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបន្តពង្រឹងភាពជាក្រុមហ៊ុននាំមុខ ក្នុងការផ្តល់សេវាកម្មធ្វើដំណើរតាមផ្លូវអាកាសមួយដែលមានតម្លៃសមរម្យបំផុត និងសេវាកម្មគួរជាទីពេញចិត្ត។

ជាមួយនឹងបណ្តាញហោះហើរយ៉ាងទូលំទូលាយដែលអាចតភ្ជាប់ទៅកាន់គោលដៅជាង ១៣០ ក្នុងតំបន់អាស៊ី
អូស្ត្រាលី និងតំបន់ផ្សេងៗទៀត គួបផ្សំនឹងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានរក្សាតំណែងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃសមរម្យឈានមុខគេនៅអាស៊ី
អាគ្នេយ៍ ដោយតភ្ជាប់ទីក្រុង និងសហគមន៍ឱ្យកាន់តែច្រើននៅទូទាំងតំបន់ និងជុំវិញពិភពលោក។ អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្តល់សេវាកម្មហោះហើរតភ្ជាប់ជូនអ្នកដំណើរទៅកាន់គោលដៅនានាជុំវិញពិភពលោក ហើយបានបម្រើសេវាកម្មហោះហើរជូនអ្នកដំណើរជិត មួយពាន់លាននាក់ ដោយតួលេខនេះបានឆ្លុះបញ្ចាំងពីវិសាលភាពនៃបណ្តាញហោះហើរដ៏ធំទូលាយ និងទំនុកចិត្តដែលទទួលបានពីអ្នកដំណើរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ផ្អែកលើការពង្រីកបណ្តាញហោះហើរជាបន្តបន្ទាប់ និងភាព
ជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុន  អាកាសចរណ៍ AirAsia បន្តផ្តោតការយកចិត្តទុកដាក់លើការតភ្ជាប់ទាំងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងសម្រួលឱ្យការធ្វើ   ដំណើរឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដំណើរជាច្រើនបន្ថែមទៀត។

លោកស្រី Suhaila Hassan ថ្នាក់ដឹកនាំកំពូលផ្នែកបាហុនិកានៃ AirAsia Group បានមានប្រសាសន៍ថា៖ “ការទទួលបានពានរង្វាន់នេះគឺជាមហាកិត្តិយសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងក្រុមបាហុនិកា ដែលបានផ្តល់សេវាកម្មលើយន្តហោះ ប្រកបដោយវិជ្ជាជីវៈ ការតាំងចិត្តដ៏មុតមាំ និងការយកចិត្តទុកដាក់ខ្ពស់ ស្របតាមស្មារតីនិងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia។ យើងជឿជាក់ថាការធ្វើដំណើរតាមផ្លូវអាកាសក្នុងតម្លៃសមរម្យ គួរតែអមមកជាមួយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់។ ជម្រើសក្នុងការបំពាក់កន្សែងហ៊ីក្សាប (Hijab) សម្រាប់ក្រុមបាហុនិកាស្រី ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះបរិយាប័ន្ន
ផ្តល់តម្លៃ និងលើកទឹកចិត្តដល់បុគ្គលិករបស់យើងឱ្យធ្វើជាខ្លួនឯងផងដែរ។ ពានរង្វាន់នេះគឺជាការអបអរសាទរដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ (Allstars) និងជាទំនុកចិត្តជូនដល់អ្នកដំណើររាប់រយលាននាក់ក្នុងខណៈពេលពេលដែលក្រុមហ៊ុនអាកាសចរណ៍ AirAsia កំពុងបន្តពង្រឹងបណ្តាញហោះហើររបស់ខ្លួន។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (KUL) ដែលគ្របដណ្តប់ ៣៤% នៃជើងហោះហើរ¹ តភ្ជាប់ជើងហោះហើររបស់យើងប្រៀបបានដូចជាសរសៃឈាមជួយឱ្យអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (KUL) រក្សាបាននូវតំណែងជាមជ្ឈមណ្ឌលតភ្ជាប់អន្តរជាតិ (International Megahub) ធំបំផុតទី ៤ លើពិភពលោក និងជាមជ្ឈមណ្ឌលក្រុមហ៊ុនអាកាសចរណ៍តម្លៃ    សមរម្យលំដាប់លេខ ១ នៅក្នុង OAG’s 2026 Megahubs Index។”

លោក Graham E. Cooke ប្រធាននាយក និងជាស្ថាបនិកកម្មវិធី World Travel Awards បានមានប្រសាសន៍ថា៖ “សូមចូលរួមអបអរសាទរក្រុមហ៊ុនអាកាសចរណ៍ AirAsia ចំពោះសមិទ្ធផលដ៏ឆ្នើមទាំងទ្វេនេះនៅក្នុងកម្មវិធី World Travel Awards ឆ្នាំ២០២៦”។ ពានរង្វាន់ទាំងនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់
ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងការផ្តល់ជូនការធ្វើដំណើរក្នុងតម្លៃសមរម្យ ប្រកបដោយការច្នៃប្រឌិតឥតឈប់ឈរ បណ្ដាញជើងហោះហើរយ៉ាងរឹងមាំ និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដំណើរ។ ជ័យជម្នះនេះគឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីការចូលរួមខិតខំប្រឹងប្រែងជា
ចលករពីសំណាក់បុគ្គលិកគ្រប់រូបក្នុងការធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែរលូន និងងាយស្រួលនៅ
ទូទាំងតំបន់អាស៊ី និងតំបន់ផ្សេងៗ។

ជាងបីទសវត្សរ៍មកនេះ កម្មវិធី World Travel Awards បានទទួលស្គាល់នូវស្តង់ដារឧត្តមភាព ក្នុងឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរលក្ខណៈអន្តរជាតិជុំវិញពិភពលោក។ ម្ចាស់ជ័យលាភីពានរង្វាន់ត្រូវបានកំណត់តាមរយៈការបោះឆ្នោតពីសំណាក់អ្នកជំនាញនានាក្នុងវិស័យទេសចរណ៍ ក៏ដូចជាអ្នកដំណើរនៅទូទាំងពិភពលោក ដែលឆ្លុះបញ្ចាំងទាំងការទទួលស្គាល់  ក្នុងឧស្សាហកម្មអាកាសចរណ៍ និងទំនុកចិត្តពីអ្នកដំណើរ។ ការទទួលបានពានរង្វាន់ជាថ្មីម្តងទៀតនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងការផ្តល់ជូន
ការធ្វើដំណើរក្នុងតម្លៃសមរម្យ ដែលជំរុញដល់ការតភ្ជាប់ដ៏រឹងមាំ ការច្នៃប្រឌិត និងការផ្តោតសំខាន់លើការផ្តល់
ជូនតម្លៃ និងសេវាកម្មដ៏ល្អឥតខ្ចោះដល់អ្នកដំណើរ។

¹ប្រភព៖ របាយការណ៍ OAG Megahubs ឆ្នាំ២០២៦, Official Airline Guide (OAG), ឆ្នាំ២០២៦។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា