ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីក​កម្ពុជា ​ផ្សព្វផ្សាយ ការលើកកម្ពស់​​​ការយល់ដឹងពីជំងឺមហារីកសុដន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីក​កម្ពុជា ​ផ្សព្វផ្សាយ ការលើកកម្ពស់​​​ការយល់ដឹងពីជំងឺមហារីកសុដន់

ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីក​កម្ពុជា ​ផ្សព្វផ្សាយ ការលើកកម្ពស់​​​ការយល់ដឹងពីជំងឺមហារីកសុដន់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយ សមាគម​គ្រូពេទ្យ​ជំងឺ​មហារីក​កម្ពុជា កាលពី៣ ខែតុលា ឆ្នាំ២០២៦ រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ « រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់ » ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង សុខាភិបាល តំណាងមន្ទីរពេទ្យជាតិ តំណាងអង្គការ​ដៃគូអភិវឌ្ឍន៍ សប្បុរសជន វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ គ្រូពេទ្យ ជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាង​អ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ៤០០ នាក់ ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ គឺ៖

១-លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖ ផ្តល់ចំណេះដឹងអំពីជំងឺមហារីកសុដន់ កត្តាហានិភ័យ និងរោគសញ្ញាសំខាន់ៗ ជូនដល់អ្នកជំងឺ ក្រុមគ្រួសារ បុគ្គលិក​សុខាភិបាល និងសាធារណជន ។
២-បង្ហាញពីសមត្ថភាព និងការគាំទ្រ៖ បង្ហាញពីលទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ។
៣-ចែករំលែកសក្ខីភាពនៃក្តីសង្ឃឹម៖ បង្ហាញពីភាពជោគជ័យនៃការព្យាបាល ដើម្បីកាត់បន្ថយការភ័យខ្លាច កាត់បន្ថយការរើសអើង និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺ ។
៤-ចូលរួមចលនាសាកល៖ ភ្ជាប់កម្ពុជាទៅនឹងចលនា​របស់ពិភពលោក ​ក្នុងការ​គ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់លើស្ត្រី ។

គួរបញ្ជាក់ផងដែរថា​ យុទ្ធនាការផ្សព្វផ្សាយពីជំងឺមហារីកសុដន់ (Breast Cancer Awareness) ត្រូវបានរៀបចំឡើង​តាមរូបភាព​ផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដោយប្រទេស​ជាច្រើន​នៅជុំវិញពិភពលោក ៕

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា