ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ

តាកែវ ៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់គណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្រ្តីនិងថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមការងារគណបក្ស និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង១០០ នៃខេត្តតាកែវ សរុបប្រមាណ ៣៦២រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

ជាមួយគ្នានេះ ឯកឧត្តម បានអបអរសាទរដល់ឯកឧត្តម សុខ ផេង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងបានផ្ដល់ការណែនាំដល់ក្រុមការងារក្រុង ស្រុក-ទាំង ១០ និងសមាជិកនៃអង្គពិធីទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានពេញលេញចំពោះផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

ជាកិច្ចបន្ត ឯកឧត្តម ក៏បានលើកឡើងអំពីការបង្កើតក្រុមការងារជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Microsoft ដើម្បីសិក្សាការរៀបចំពុម្ពអក្សរសាស្រ្តខ្មែរលើក្ដារចុចកុំព្យូទ័រ និងទប់ស្កាត់ការក្លែងបន្លំ ឬលួចបង្កើតនិងប្រើប្រាស់ដោយប្រទេសថៃ។ បន្ថែមលើនេះ កាលពី ២ឆ្នាំមុន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក៏បានរៀបចំក្រុមការងារប្រមូលទិន្នន័យ ដើម្បីបង្កើតបញ្ញាសិប្បន្មិតបង្កើតមាតិកា ដែលគិតត្រឹមបច្ចុប្បន្ន ក្រុមការងារនេះទទួលបានបំណេកទិន្នន័យ ឬថូខិន សរុបប្រមាណ ២០ពាន់លាន និងត្រូវការត្រឹមប្រមាណ ៣០ពាន់លានទៀតប៉ុណ្ណោះ។

ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាឱកាសបុណ្យភ្ជុំបិណ្យនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានណែនាំឱ្យគ្រប់សមាជិកនិងថ្នាក់ដឹកនាំគណបក្សអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យភ្ជុំបិណ្យដោយផ្ដល់ជូនប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀលក្នុងមួយវត្ត។

ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានណែនាំដល់សមាជិកគណបក្សឃុំ-សង្កាត់ត្រូវរៀបចំរបាយការណ៍គណបក្សឱ្យបានទាន់ពេលវេលា គ្រប់គ្រងបញ្ជីសមាជិកគណបក្សឱ្យមានគ្រប់ភាគីពាក់ព័ន្ធនិងគ្រប់ជ្រុងជ្រោយ ខិតខំបំពេញការងារឱ្យកាន់តែសកម្ម និងចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស ដោះស្រាយបញ្ហាប្រឈមនិងទទួលយកសំណូមពរផ្សេងៗ ព្រមទាំងខិតខំកៀរគរសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីៗ ដើម្បីសម្រេចគោលដៅសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា