សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករប្រចាំត្រីមាសជូនសាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនសិស្សនិស្សិតក្រីក្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករប្រចាំត្រីមាសជូនសាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនសិស្សនិស្សិតក្រីក្រ

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករប្រចាំត្រីមាសជូនសាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនសិស្សនិស្សិតក្រីក្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia) សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ ដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យចំនួន ៩១៤នាក់ (ស្រី ៤៤០នាក់)។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់សិស្សនិស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមានជូនសកលវិទ្យាល័យឌីជីថលកម្ពុជាជាប្រចាំរហូតដល់បច្ចុប្បន្ន ដើម្បីរួមចំណែកក្នុងការហូបចុក ជូនដល់សិស្សនិស្សិតក្រីក្រដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យ។

ក្នុងមួយត្រីមាស សាកលវិទ្យាល័យឌីជីថលកម្ពុជាទទួលបានអង្ករចំនួន ១៥តោន។ នេះជាលើកទី ១១ហើយ ដែលសាកលវិទ្យាល័យទទួលសរុបចំនួន ១៦៥តោន។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់សិស្សនិស្សិតក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា