ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះសង្ឃរា អាចបង្កភ្លៀងផ្គររន្ទះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះសង្ឃរា អាចបង្កភ្លៀងផ្គររន្ទះ

ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះសង្ឃរា អាចបង្កភ្លៀងផ្គររន្ទះ


ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីឥទ្ធិពលព្យុះ និងសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកបានវិវត្តទៅជាព្យុះសង្ឃរាទី ២៧ ស៊ូរីហ្គេ ព្យុះទី២៨ ណូឡូ និងព្យុះទី ២៩ កូហ្គូម៉ា ដែលកំពុងបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃនេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ធាតុអាកាសនៅតាមតំបន់នានានឹងមានការប្រែប្រួល ក្នុងនោះ តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។

ចំណែកតំបន់ខ្ពង់រាប ដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៦០%។

ដោយឡែក តំបន់ឆ្នេរសមុទ្រ ក្នុងនោះមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០% ដោយរលកសមុទ្រមានកម្ពស់មធ្យមពី ០,៥០ ម៉ែត្រ ទៅ ១,៧៥ ម៉ែត្រ។

អាជ្ញាធរ និងក្រសួងជំនាញបានអំពាវនាវឱ្យសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ទោះបីជាកម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងបីនេះក៏ដោយ។ ជាមួយគ្នានេះ ក្រសួងធនធានទឹកនឹងបន្តតាមដានការវិវត្តនៃស្ថានភាពអាកាសធាតុជាបន្តទៀត៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា