សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង

សម្ដេចធិបតីអរគុណស្រ្តីម្នាក់ដែលចូលខ្លួនដោះស្រាយរឿងកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង

សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ បានអរគុណចំពោះពលរដ្ឋម្នាក់ដែលបានចូលខ្លួនមកពិភាក្សាជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរកដំណោះស្រាយពាក់ព័ន្ធការកាន់កាប់ដីរដ្ឋនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចូលខ្លួនរបស់អ្នកស្រី សែម សុខគា គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកាល ពីថ្ងៃទី១តុលា​កន្លងទៅ នៅពេលសម្តេចអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ហើយអំពាវនាវឲ្យអ្នកស្រីចូលមកជួបក្រុមការងាររបស់ខេត្ត បន្ទាប់ពីអ្នកស្រី​បានដើរទាមទាររកយុត្តិធម៌ក្នុង​ទំនាស់ដីធ្លី ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

អ្នកស្រី សែម សុខគា បានសម្តែងការពេញចិត្តចំពោះគោលនយោបាយដោះដូរដី ដែលជាដំណោះស្រាយមួយស្របតាមការចង់បានរបស់អ្នកស្រី។

​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពល​រដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្ប​ទាន​សង្គមកិច្ច រួមទាំងការកសាងផ្ទះជូន។ កន្លងមក រដ្ឋបានផ្ដល់ដី និងផ្ទះឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ឡើងវិញថា តំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋនិងទេសចរណ៍អាចទៅកំសាន្តបាន៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា