រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ

រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកចរាចរណ៍ ៣ថ្ងៃ មុននិងក្រោយបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញគោលការណ៍ណែនាំឱ្យរថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍​នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ។​

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្រៅពីនេះ ឯកឧត្តមបានអំពាវនាវឱ្យអ្នកដំណើរទាំងអស់ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍។

ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​រយៈពេល៣ថ្ងៃ នឹងឈានមកដល់នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ​ ដែលជាពេលវេលាសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើននាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើត ឬតំបន់ទេសចរណ៍នានា។

ថ្ងៃកាន់បិណ្ឌ៩ថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន ៧៨ករណី ស្លាប់ចំនួន៤០នាក់ និងរបួសធ្ងន់ស្រាលចំនួន១០៩នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងមិនប្រកាន់ស្តាំ។ នេះបើតាមរបាយការណ៍របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ៕

សៅ សុខអេង

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា