សម្តេចធិបតី ៖ អាមេរិក បានប្រាប់ភាគីថៃកុំឲ្យធ្វើសកម្មភាពវាតទីតាមព្រំដែនជាមួយកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ៖ អាមេរិក បានប្រាប់ភាគីថៃកុំឲ្យធ្វើសកម្មភាពវាតទីតាមព្រំដែនជាមួយកម្ពុជា

សម្តេចធិបតី ៖ អាមេរិក បានប្រាប់ភាគីថៃកុំឲ្យធ្វើសកម្មភាពវាតទីតាមព្រំដែនជាមួយកម្ពុជា

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទៅ​ភាគី​ថៃ​ កុំឲ្យបង្ករឿងនៅតាមព្រំដែន ហើយត្រូវដោះស្រាយគ្នាជាមួយកម្ពុជាដោយសន្តិវិធីតាមកិច្ចព្រៀងសន្តិភាព​ទីក្រុង​គួឡាឡាំពួរ ដែល​លោកប្រធានាធិបតី ត្រាំ​ បានចុះ​ហត្ថលេខា។ នេះជាការគូសបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីអ​ប​​អរសាទរខួប ៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី៧ តុលា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា ៖ ៣ថ្ងៃមុនឧបការីទូតអាមេរិកបានមកជួបខ្ញុំ ជួបន្ទាន់ គាត់ថាឥឡូវ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយជាមួយថៃហើយ ថាសុំឲ្យថៃឈប់សកម្មភាពណាដែលបង្កើនកម្ដៅ ឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថាជាការវាតទីយកទឹកដីកម្ពុជា ហើយធ្វើម៉េចថែរក្សា អនុវត្ត KL Accord ដែលយើងបានចរ ចា ហើយ KL Accord បានបញ្ជាក់ច្បាស់ថា ត្រូវតែវាស់វែងតាមសន្ធិសញ្ញា តាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយប្រើយន្តការ JBC។

ទន្ទឹមគ្នានោះ សម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ក្នុងជំនួបនោះ សហរដ្ឋអាមេរិកបានស្នើឲ្យកម្ពុជាបញ្ជាក់ថាខ្លួនមិនបានធ្វើសកម្ម​ភាពនាំឲ្យមានការបង្កើនកម្ដៅនៅតាមព្រំដែនផងដែរ។ សម្ដេចធិបតីបញ្ជាក់ប្រាប់អាមេរិកវិញថា កម្ពុជាមិនបានបង្កសកម្មភាពបង្កើនកម្ដោះនៅតាមព្រំដែនជាមួយថៃឡើយ ហើយកម្ពុជា​អត់​ធ្មត់​ណា​ស់ចំពោះបញ្ហានេះ។ ក្នុងនាមអាមេរិក​ដែល​ជួយឲ្យមានកិច្ចព្រៀងសន្តិភាព​ទីក្រុង​គួឡាឡាំពួរ សម្ដេចបានស្នើឲ្យអាមេរិកជួយជំរុញឲ្យមានការវាស់វែងព្រំដែនតាមយន្តការ JBC ឡើងវិញ។

សម្ដេច​ ហ៊ុន ម៉ាណែត សង្កត់ធ្ងន់​ថា ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ GBC ថ្ងៃទី២៧ ធ្នូ ឆ្នាំ​មុន ​បាន​បញ្ជាក់​ច្បាស់​ថា ក្រុម​ការងារព្រំដែនចម្រុះ JBC ​ត្រូវ​​បន្តការងារខណ្ឌសីមាឡើងវិញ។ ​បើ​មិនមានចំណុច​នេះទេ កម្ពុជា​នឹង​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះដែរ។

សូមបញ្ជាក់ថា រហូត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​ជាង ៩ខែ​ហើយចាប់​តាំង​ពី​ប្រទេស​កម្ពុជា និងថៃ​បាន​ចុះហត្ថលេខាលើបទ​ឈប់​បាញ់ ប៉ុន្តែ​មិនទាន់​​សកម្មភាព​ចុះ​វាស់វែង កំណត់​​ព្រំដែន តាម​រយន្តការ​ JBC ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ ដោយសារប្រទេសថៃរកលេសបដិសេធសំណើរបស់កម្ពុជាជាបន្តបន្ទាប់។

សម្ដេចបាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​អត់​ធ្មត់ចំពោះការដោះស្រាយនេះ មិន​ថា​លើ​យន្តការ​ដោះស្រាយ​ដែន​សមុទ្រ​ឬ​ដែនគោកទេ ព្រោះ​ការ​ដោះស្រាយ​តាមច្បាប់ និង​ការទូត​ ត្រូវ​ការ​ពេល​វេលាយូរ ប៉ុន្តែ​វា​អាច​ដោះស្រាយ​បញ្ហា​ចប់ គឺខុស​ពីការធ្វើ​​សង្គ្រាម ​​ដែល​​នឹង​នាំ​ទៅ​ដល់​ការ​ប្រយុទ្ធគ្នា​មិន​ចេះ​ចប់ ដូច​រុស្ស៊ី​និង​អ៊ុយក្រែន ដែលមាន​រយៈពេល ៣ឆ្នាំ​មក​ហើយ៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា