អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ

អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ

ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ខេត្តសៀមរាប មានករណីលង់ទឹកកើតឡើងសរុបចំនួន៣៣ករណី បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣៦នាក់ ក្នុងនោះមានកុមារចំនួន ២៧នាក់។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការលង់ទឹកទាំង ៣៣ករណីនេះ កើតឡើងនៅក្នុងក្រុងស្រុកចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកពួក ស្រុកវ៉ារិន និងស្រុកបន្ទាយស្រី។ 

ឯកឧត្តម លី សំរិទ្ធ អភិបាលរង និងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជំរុញឱ្យរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាលរបស់កុមារឱ្យយល់ដឹងអំពីគ្រោះថ្នាក់លង់ទឹកនៅក្នុងរដូវវស្សា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ត្រឹមរយៈពេល២សប្តាហ៍កន្លងទៅនេះ ​មានករណីក្មេងលង់ទឹកស្លាប់រហូត ៥នាក់នៅស្រុកក្រឡាញ់។​   

លោក លី វណ្ណៈ បានបញ្ជាក់ឱ្យដឹងថា កន្លងមក មុនរដូវវស្សាមកដល់ ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរមូលដ្ឋានបានណែនំាឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកុមារក្នុងការលេងទឹកនៅរដូវទឹកឡើងនេះ​។

អង្គការយូនីសេហ្វប្រចាំកម្ពុជា បានអំពាវនាវឱ្យឪពុកម្តាយ និងអាណាព្យាបាល បង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកុមារ ខណៈកម្រិតទឹកភ្លៀង និងទឹកជំនន់កំពុងកើនឡើង ដែលអាចបង្កហានិភ័យដល់កុមារ ព្រោះករណីលង់ទឹកនេះ អាចកើតឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលត្រឹមតែពី ២០ ទៅ ៦០វិនាទីប៉ុណ្ណោះ។

អង្គការយូនីសេហ្វ បានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាល មិនត្រូវទុកកុមារឱ្យនៅក្បែរតំបន់ទឹកជំនន់ ទន្លេ ឬប្រភពទឹកដោយគ្មានការឃ្លាំមើលនោះទេ ហើយត្រូវបង្រៀនកុមារឱ្យចេះហែលទឹក៕

សៅ សុខអេង

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា