ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស

ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស

ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ២ ១៦០ ០០០ នាក់ បានទៅកម្សាន្តលេងនៅតាមបណ្តារាជធានីខេត្ត ក្នុងនោះ ខេត្តសៀមរាប ​កំពត ​ព្រះសីហនុ ​កំពង់ឆ្នាំង និង​កំពង់ចាម ទទួលបានភ្ញៀវទេសចរច្រើនជាងគេ។​ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ 

ក្នុងចំណោមខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាបឈរលំដាប់ទី១​ មានភ្ញៀវទេសចរទៅកម្សាន្តជាង ២៥ម៉ឺននាក់ បន្ទាប់មកខេត្តកំពត មានចំនួនជាង២២ម៉ឺននាក់​​ ខេត្តព្រះសីហនុ ចំនួនជាង១៩ម៉ឺននាក់ ខណៈខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាមមានភ្ញៀវទេសចរជាង១៦ម៉ឺននាក់ដូចគ្នា។​

ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងចំនួន ០,៨ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។​ ក្នុងចំណោមភ្ញៀវទេសចរជាង២លាននាក់នោះ មានភ្ញៀវទេសចរស្នាក់នៅឆ្លងរាត្រីចំនួន ៣សែន ៨ម៉ឺននាក់ ភ្ញៀវទេសចរដើរកម្សាន្តវិលល្ងាចចំនួនជាង ១លាន ៧សែននាក់ និងភ្ញៀវទេសចរបរទេសចំនួនជាង ២ម៉ឺន ៤ពាន់នាក់។​

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរាប់ស្ថិតិទេសចរណ៍ក្នុងអំឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬចូលទស្សនានៅទីកន្លែងនីមួយៗ លើសពីមួយដង ឬមួយលើក។ ជាក់ស្តែង ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា