កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦

កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦

វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦» ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីប្រតិភូ អ្នករៀបចំគោលនយោបាយ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យាប្រមាណ ២០០ នាក់ មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗមកពីជុំវិញពិភពលោក។

យោងតាមឯកឧត្តម អ៊ាង សុផល្លែត កម្ពុជាបានបង្ហាញ​ជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ឱ្យមកនៅកម្រិតទាបបំផុត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារសំខាន់ ដែលបណ្តាប្រទេសក្នុងពិភពលោកត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី មិនឲ្យលើស១,៥ អង្សារ។

តាមរយៈវេទិកានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដីពីការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។

ក្នុងឱកាសនោះផងដែរ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI បានរួមចំណែកយ៉ាងសកម្មជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ និងការឆ្លើយតបតទាន់ពេលវេលាទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា វេទិកា«បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦» ដែលរៀបចំឡើងនៅថ្ងៃទី១៣ និងទី១៤ ខែតុលានេះ មានគោលបំណងបង្ហាញពីជំហរមុតមាំរួមគ្នារបស់កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះនានា ជាមួយសហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាបបំផុត ព្រមទាំងដើរតួជាស្ពានចម្លងបច្ចេកវិទ្យា AI ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា