អនុប្រធានទី២រដ្ឋសភា៖ ការអភិវឌ្ឍសភាអេឡិចត្រូនិក មានវឌ្ឍនភាពគួរឱ្យមោទនៈ និងឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនុប្រធានទី២រដ្ឋសភា៖ ការអភិវឌ្ឍសភាអេឡិចត្រូនិក មានវឌ្ឍនភាពគួរឱ្យមោទនៈ និងឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល

អនុប្រធានទី២រដ្ឋសភា៖ ការអភិវឌ្ឍសភាអេឡិចត្រូនិក មានវឌ្ឍនភាពគួរឱ្យមោទនៈ និងឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល

ភ្នំពេញ៖ការអភិវឌ្ឍ «សភាអេឡិចត្រូនិក» ឬ e-Parliament នៅតែបន្តបោះជំហានទៅមុខយ៉ាងរលូន និងមានវឌ្ឍនភាពគួរជាទីមោទនៈ ស្របទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យាឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានកត់សម្គាល់ថា ការអភិវឌ្ឍសភាអេឡិចត្រូនិកបានបន្តឈានទៅមុខ និងមានវឌ្ឍនភាព​គួរជាទីមោទនៈ ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចប្រធានរដ្ឋសភា ដែលស្របទៅនឹងបដិវត្តន៍​ឧស្សាហកម្មទី៤ និងគោល​នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះទី៥ ក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១។

សំដៅលើសិក្ខាសាលាដែលត្រូវបានរៀបចំឡើងនេះ ឯកឧត្តម វង សូត បញ្ជាក់ថា ជាឱកាសដ៏មានតម្លៃក្នុងការប្រមូលមតិយោបល់ និង​ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយកទៅពិនិត្យ កែលម្អ និងបំពេញបន្ថែមមុខងាររបស់ប្រព័ន្ធនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ព្រមទាំងការរៀបចំស្តង់ដាររួមក្នុង​ការគ្រប់គ្រងទិន្នន័យ ដើម្បីកាត់បន្ថយការងារស្ទួន និងធានាឱ្យការបំពេញការងាររបស់អង្គភាពនីមួយៗកាន់តែរលូន និងស៊ីច្រវាក់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម អនុប្រធានទី២ រដ្ឋសភា បានរំលេចពីការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខបច្ចេកវិទ្យា សុវត្ថិភាពព័ត៌មាន និងការបែងចែកឱ្យច្បាស់រវាងព័ត៌មានសាធារណៈ និងព័ត៌មានសម្ងាត់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបន្ត​អភិវឌ្ឍកម្មវិធី​ទូរសព្ទ និងគេហទំព័រថ្មីរបស់រដ្ឋសភា ឱ្យកាន់តែងាយស្រួលប្រើប្រាស់ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានផ្លូវការបានត្រឹមត្រូវ ទាន់ពេលវេលា និងពង្រឹងភាពជឿទុកចិត្តរបស់សាធារណជន។

ឯកឧត្តម វង សូត បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍសភាអេឡិចត្រូនិក ត្រូវផ្សារភ្ជាប់ជានិច្ចជាមួយនឹងការវាយតម្លៃលទ្ធផលជាក់ស្តែង ការកែលម្អជាបន្តបន្ទាប់ និងការឆ្លើយតបនឹងមតិយោបល់របស់អ្នកប្រើប្រាស់ ដើម្បីធានាថាប្រព័ន្ធឌីជីថលទាំងនេះ អាចផ្តល់ប្រយោជន៍​ពិតប្រាកដ និងគាំទ្រដល់ការបំពេញមុខងារស្នូលរបស់រដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា