កម្ពុជាចូលរួមនៅក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចូលរួមនៅក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត

កម្ពុជាចូលរួមនៅក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត

ប្រទេសសិង្ហបុរី៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ (7th ASEAN-U.S. Cyber Policy Dialogue) ជាមួយលោក Joshua Young មន្ត្រីជាន់ខ្ពស់ និងលោក Lloyd Freeman ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៃការិយាល័យទទួលបន្ទុកការគំរាមកំហែងថ្មីៗ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅស្របពេលជាមួយសប្តាហ៍អន្តរជាតិសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី លើកទី១១ (11th Singapore International Cyber Week – SICW) និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខសាយប័រ លើកទី១១ (11th ASEAN Ministerial Conference on Cybersecurity – AMCC)។

កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូ ក.ប.ទ. ព្រមទាំងឯកឧត្តម សន ច័ន្ទរិទ្ធី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសន្តិសុខឌីជីថល តំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធឺណិត ដោយផ្តោតលើការចែករំលែកបច្ចុប្បន្នភាពពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខសាយប័រ កិច្ចខិតខំក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រនិងការឆបោកអនឡាញ សំដៅជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។

ក្នុងឱកាសនោះ គណៈប្រតិភូ ក.ប.ទ. ក៏បានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដោយផ្តោតលើ វិស័យអាទិភាពចំនួន ៤ រួមមាន ការចែករំលែកព័ត៌មានអំពីការគំរាមកំហែងសាយប័រ ការពង្រឹងយន្តការឆ្លើយតបនឹងឧប្បត្តិហេតុសាយប័រដោយស៊ីមេទ្រីគ្នា ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការកសាងសមត្ថភាពដើម្បីឆ្លើយតបនឹងការគំរាមកំហែងសាយប័រថ្មីៗ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា