ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម

ក្រសួងការបរទេសណែនាំឱ្យពលរដ្ឋខ្មែរនៅបារាំង បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងទៅក្បែរតំបន់បាតុកម្ម

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរទៅក្បែរតំបន់ដែលមានការធ្វើ បាតុកម្ម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ប្រាប់ AMS នៅថ្ងៃនេះថា ពលរដ្ឋ និងនិស្សិតខ្មែរទាំងអស់នៅប្រទេសបារាំងមានសុវត្ថិភាពល្អ ហើយមិនមានការពាក់ព័ន្ធនឹងការធ្វើបាតុកម្មឡើយ ខណៈស្ថានការណ៍បាតុកម្មបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង។

ទោះជាយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏នៅតែអំពាវនាវឱ្យពលរដ្ឋ អ្នកទៅកម្សាន្ត និងនិស្សិតខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងទៅក្បែរទីតាំងបាតុកម្ម និងត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ បើតាមអ្នកនាំពាក្យ ប្រសិនបើជួបប្រទះហេតុការណ៍បន្ទាន់ ពលរដ្ឋអាចទាក់ទងទៅស្ថានទូតកម្ពុជា ឬក្រសួងការបរទេសដោយផ្ទាល់ ដើម្បីទទួលបានអន្តរាគមន៍ទាន់ពេលវេលា។

ប្រទេសមួយចំនួនទៀតនៅអាស៊ាន ក៏បានណែនាំឱ្យប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅប្រទេសបារាំង បង្កើនការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។

បាតុកម្មនៅប្រទេសបារាំង បានផ្ទុះឡើងដំបូងចេញពីការតវ៉ារបស់ក្រុមសិស្ស-និស្សិត ប្រឆាំងនឹងការកាត់បន្ថយថវិកាក្នុងវិស័យអប់រំ ការកើនឡើងនៃថ្លៃជីវភាព និងតម្លៃប្រេង ដែលជាផលប៉ះពាល់កើតចេញពីសង្គ្រាមនៅអ៊ីរ៉ង់។ ទំហំបាតុកម្មនេះបានរីករាលដាលកាន់តែធំ កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ ក្រោយមានការចូលរួមពីប្រជាពលរដ្ឋទូទៅ សហជីពកម្មករ និងក្រុមអាវកាក់លឿង ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ ព្រមទាំងដំឡើងប្រាក់ខែ និងប្រាក់សោធននិវត្តន៍៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា