រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់

រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់

ប្រជាពលរដ្ឋជាង ១០ ០០០ គ្រួសារ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួល​បណ្ណកម្ម​សិទ្ធិដីធ្លីស្របច្បាប់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឆ្វៀលដី និងបញ្ចប់ការបង្កកជាច្រើនឆ្នាំ។ ពិធីប្រគល់បណ្ណបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលានេះក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១,៣២១ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃសង្កាត់​ចោមចៅទី៣ ចោមចៅទី២ និងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ការទទួលបានបណ្ណកម្មសិទ្ធិនេះ កើតឡើងបន្ទាប់ពី​រាជរដ្ឋាភិបាលសម្រេចឆ្វៀលដីប្រគល់ជូនប្រជាពលរដ្ឋវិញ ក្រោយពេលប្រតិបត្តិការព្រលានយន្តហោះត្រូវបានផ្ទេរទៅទីតាំងថ្មីក្នុង​ខេត្ត​កណ្តាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ ក្រៅពីទទួលបានបណ្ណកម្មសិទ្ធិ ទីតាំងព្រលានយន្តហោះចាស់នេះ ក៏នឹងត្រូវរៀប​ចំផ្នែកខ្លះជាសួនកម្សាន្ត និងកន្លែងហាត់ប្រាណ ព្រមទាំងមានការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល​ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកកស្ទះប្រឡាយទឹក។

ដោយឡែក លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានឱ្យដឹងថា បណ្ណកម្មសិទ្ធិដែលបានប្រគល់ជូនពេលនេះ មាន​លក្ខណៈពិសេសដោយមានការកំណត់កម្ពស់នៃការសាងសង់ច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងរៀបចំដែនដីឱ្យមានរបៀប​រៀបរយ ៕

អត្ថបទនិងរូបភាព៖ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា