ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំប្រតិភូអញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំប្រតិភូអញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំប្រតិភូអញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចូលរួមកម្មវិធី Silicon Valley Summit 2026 រៀបចំដោយក្រុមហ៊ុន Plug and Play ដោយមានការចូលរួមពីតំណាងបណ្ដាប្រទេសដៃគូ ២០ប្រទេស និងមានអ្នកចូលរួមជាង ៤០០០នាក់ រួមមាន ធុរកិច្ចថ្មីឌីជីថល វិនិយោគគិន អ្នកជំនាញបច្ចេកវិទ្យា និងក្រុមហ៊ុនអន្តរជាតិធំៗដូចជា Dell, Microsoft, Google, Amazon, Einride, DHL, IBM, Starbucks និង Y Combinator នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សូមជម្រាបជូនថា កម្មវិធី Silicon Valley Summit ត្រូវបានរៀបចំឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីពង្រីកទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល គាំទ្រធុរកិច្ចថ្មីឌីជីថលដោយដាក់បង្ហាញពីផលិតផលនិងសេវាកម្មផ្សេងៗ និងចែករំលែកបទពិសោធដោយតំណាងរដ្ឋាភិបាល ស្ថាបនិកធុរកិច្ចថ្មី និងក្រុមហ៊ុនអន្តរជាតិធំៗមកពីជុំវិញពិភពលោក។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម សំ សិទ្ធិសេរី បានធ្វើបទបង្ហាញស្ដីអំពីវឌ្ឍនភាពនៃសួនឌីជីថល នៅកម្ពុជា និងមានជំនួបជាមួយ អនុរដ្ឋមន្រ្តីនៃក្រសួងស្រាវជ្រាវ នវានុវត្តន៍ និងគោលនយោបាយឌីជីថលនៃសាធារណរដ្ឋស៉ីប (Cyprus) តំណាងក្រុមហ៊ុន Plug and Play និងស្ថាបនិកធុរកិច្ចថ្មីឌីជីថលផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍អំពីកម្មវិធីពន្លឿនធរុកិច្ចថ្មីឌីជីថល គម្រោងសួនឌីជីថល និងព្រឹត្តិការណ៍ Franco Tech នៅប្រទេសកម្ពុជានាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ស្ថាបនិកធុរកិច្ចថ្មីឌីជីថលផ្នែកសុខាភិបាល QlinicOS របស់ប្រទេសកម្ពុជា បានធ្វើបទបង្ហាញស្ដីពីសេវាកម្មឌីជីថលរបស់ខ្លួន ដើម្បីពង្រីកទំនាក់ទំនង ស្វែងរកដៃគូសហការ និងការវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តម និងប្រតិភូ ក.ប.ទ. ក៏បានជួបពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យធំៗនៅសហរដ្ឋអាមេរិកដូចជា UC Berkeley និង Portland State University ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Adobe និងក្រុមហ៊ុន NVIDIA នៅទីក្រុង Sunnyvale នេះផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា