គ្រោះអគ្គិភ័យក្នុងខែតុលា បំផ្លាញផ្ទះពលរដ្ឋជាង ៣០ខ្នង និងទ្រព្យសម្បត្តិអស់ជាច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រោះអគ្គិភ័យក្នុងខែតុលា បំផ្លាញផ្ទះពលរដ្ឋជាង ៣០ខ្នង និងទ្រព្យសម្បត្តិអស់ជាច្រើន

គ្រោះអគ្គិភ័យក្នុងខែតុលា បំផ្លាញផ្ទះពលរដ្ឋជាង ៣០ខ្នង និងទ្រព្យសម្បត្តិអស់ជាច្រើន

គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ គ្រោះអគ្គិភ័យបានកើតឡើងសរុបចំនួន ៤០ករណី នៅតាមរាជធានី-ខេត្តចំនួន១៥ រួមមាន៖ ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ រតនគីរី ត្បូងឃ្មុំ និងខេត្តព្រៃវែង។ នេះបើរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១០ វិច្ឆិកានេះ។
 
ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍ទាំងនេះ បានបណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣៣ខ្នង ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិផ្សេងទៀត រួមមាន រោងចក្រ២ខ្នង អគារ២ តូបលក់ដូរ២ រថយន្ត៣គ្រឿង រថយន្តដឹកចំបើង១គ្រឿង និងបន្ទប់ចំនួន១។ ទោះយ៉ាងណា ចំនួននេះមានការថយចុះ ៦ករណី ហើយការឆេះផ្ទះក៏មានការថយចុះ ៦ខ្នង បើធៀបនឹងខែកញ្ញាកន្លងទៅ។
 
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ អាចរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទាក់ទងមកកាន់លេខទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម លេខ ១១៨ ដើម្បីឱ្យកម្លាំងជំនាញចេញអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើជួបហេតុការណ៍អគ្គិភ័យ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា