កម្ពុជាត្រៀមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃស្អែក ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាត្រៀមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃស្អែក ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ

កម្ពុជាត្រៀមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃស្អែក ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស និយាយភាសាបារាំង (CMF) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារាជធានីភ្នំពេញ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដ៏មានសារៈសំខាន់នេះ គឺជាព្រឹត្តិការណ៍បើកឆាកដ៏សំខាន់ មុននឹងឈានទៅដល់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះនឹងប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស និងតំណាងរដ្ឋាភិបាលមកពីរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៩០ នៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ព្រមទាំងឯកសារគោលនយោបាយសំខាន់ៗ សម្រាប់ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលធ្វើការសម្រេច។

ព្រឹត្តិការណ៍ទាំងមូលត្រូវបានរៀបចំឡើងក្រោមមូលបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ។

ទន្ទឹមនឹងកិច្ចប្រជុំផ្លូវការ កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អមធំៗជាច្រើនផងដែរ ដូចជា ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅសួនច្បារវត្តបទុមវតី ដែលបានបើកដំណើរការនៅថ្ងៃសុក្រនេះ ដើម្បីបង្ហាញពីវប្បធម៌ និងសិល្បៈចម្រុះ រួមជាមួយនឹងពិព័រណ៍បច្ចេកវិទ្យា FrancoTech និង ជំនួបសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចក្នុងតំបន់ និងពិភពលោក ដែលគ្រោងចាប់ផ្តើមដំណាលគ្នា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​នៅរាជធានីភ្នំពេញផងដែរ៕

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា