កម្ពុជា បានចុះ MOU សរុបចំនួន ៣៣ ជាមួយប្រទេសបារាំង រវ៉ាន់ដា និងកាណាដា អំឡុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បានចុះ MOU សរុបចំនួន ៣៣ ជាមួយប្រទេសបារាំង រវ៉ាន់ដា និងកាណាដា អំឡុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី

កម្ពុជា បានចុះ MOU សរុបចំនួន ៣៣ ជាមួយប្រទេសបារាំង រវ៉ាន់ដា និងកាណាដា អំឡុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី

កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) សរុបចំនួន ៣៣ ជាមួយប្រទេសបារាំង រវ៉ាន់ដា និងកាណាដា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងនិវិយោគលើវិស័យជាច្រើនទៀត អំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នៅកម្ពុជា។

នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង នៅខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងពីអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាទទួលបានពីការរៀបចំកិច្ចប្រជុំកំពូល នេះ ជាពិសេសកម្ពុជាបានបង្ហាញពីសក្ដានុពលរបស់ខ្លួនទៅកាន់ពិភពលោក។

បើតាមសម្ដេចធិបតី មេដឹកនាំពិភពលោកមួយចំនួន ​មិនធ្លាប់បានស្គាល់កម្ពុជាផង ហើយមេដឹកនាំខ្លះធ្លាប់បានយល់ខុសមកលើកម្ពុជា តាមរយៈការផ្សព្វផ្សាយអវិជ្ជមាននាពេលកន្លងមក។ ដូច្នេះ កិច្ចប្រជុំហ្វ្រង់កូហ្វូនី នឹងជំរុញឱកាសសម្រាប់កម្ពុជា ក្នុងការលុបបំបាត់ចំណុចអវិជ្ជមាន បង្កើនការទាក់ទាញវិនិយោគ និងពង្រីកសក្ដានុពលវិស័យទេសចរណ៍ ជាពិសេសការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។

សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណ ១៥ លានដុល្លារអាមេរិក លើដំណើរការរៀបកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលបានក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា