ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជា មិនទទួលរងនូវការបំពុលឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជា មិនទទួលរងនូវការបំពុលឡើយ

ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជា មិនទទួលរងនូវការបំពុលឡើយ

ភ្នំពេញ៖ មន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី-ខេត្តតាមបណ្តោយទន្លេមេគង្គចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ បានធ្វើការតាមដានគុណភាពទឹកទន្លេមេគង្គចំនួន ១១ ទីតាំង សរុបចំនួន ១១០ សំណាក ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ភ្នំពេញ កណ្តាល និងព្រៃវែង។ យោងតាមសន្ទស្សន៍គុណភាពទឹកបានបង្ហាញថា ទឹកទន្លេមេគង្គ ទាំង ១១ ទីតាំងស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងល្អណាស់ ដែលពុំបានបង្ក​ឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និង ការអភិរក្សជីវៈចម្រុះ។

យោងតាមសន្ទស្សន៍គុណភាពទឹកដែលបង្ហាញដោយនាយកដ្ឋានជំនាញឱ្យដឹងថា៖ ចំពោះកម្រិត «ល្អណាស់» (ពិន្ទុ ៩៧,៥ និង ៩៨,៩): មានចំនួន ២ ទីតាំង (ស្មើនឹង ១៨,១៨%) នៃ ទីតាំងសរុប រួមមានទីតាំងព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង) និងពាមជរ (ខេត្តព្រៃវែង)។
    ចំណែកកម្រិត «ល្អ» (ពិន្ទុ ៩៣,៥ ដល់ ៩៤,៩): មានចំនួន ៩ ទីតាំង (ស្មើនឹង ៨១.៨២%) នៃទីតាំង សរុប រួមមានទីតាំងក្រុងក្រចេះ និងកាំពី (ខេត្តក្រចេះ)  ស្ពានកោះប៉ែន បឹងកុក និងគីហ្សូណា (ខេត្តកំពង់ចាម) ក្រូចឆ្មា (ខេត្តត្បូងឃ្មុំ) ជ្រោយចង្វារ (រាជធានីភ្នំពេញ) កំពង់ចម្លងផ្លូវត្រី (ខេត្ត កណ្តាល) និងអ្នកលឿង (ខេត្តព្រៃវែង)។

     ដោយឡែក ប៉ារ៉ាម៉ែត្រលោហៈធ្ងន់ រួមមាន៖ កាត់ម្ញូម (Cd) ក្រូមវ៉ាឡង់៦ (Cr+6) សំណ (Pb) បារ៉តសរុប (Hg) អាសេនិច (As) ទង់ដែង (Cu) និងនីកែល (Ni) មិនត្រូវបានរកឃើញវត្តមាននៅក្នុង ទឹកទន្លេមេគង្គ នៅទីតាំងទាំង១១ខាងលើនោះទេ។

ជារួមស្ថានភាពគុណភាពទឹកនៅតាមដងទន្លេមេគង្គ ពុំទទួលរងការបំពុលពីប្រភព ដែលនៅជាប់ក្បែរ ឬតាមបណ្តោយទន្លេមេគង្គនោះទេ៕
 ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា