ពលរដ្ឋជាង ១ពាន់នាក់ រួមគ្នាដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង ៥០ម៉ែត្រ ដើម្បីអភិរក្សវប្បធម៌ជនជាតិដើមភាគតិចគួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋជាង ១ពាន់នាក់ រួមគ្នាដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង ៥០ម៉ែត្រ ដើម្បីអភិរក្សវប្បធម៌ជនជាតិដើមភាគតិចគួយ

ពលរដ្ឋជាង ១ពាន់នាក់ រួមគ្នាដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង ៥០ម៉ែត្រ ដើម្បីអភិរក្សវប្បធម៌ជនជាតិដើមភាគតិចគួយ

ព្រះវិហារ៖ ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយស ១,០១៥នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ដុតក្រឡានទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដោយប្រើប្រាស់ចង្ក្រានប្រវែងរហូតដល់ ៥០ម៉ែត្រ ជាមួយក្រឡានសរុបចំនួន ១,៣៥៣បំពង់ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តទួលឧត្តម (វត្តប្រមេរុ) ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយរដ្ឋបាលស្រុកត្បែងមានជ័យ ក្រោមកិច្ចសហការពីអនុគណៈកម្មការភូមិប្រមេរុ ភូមិបុះធំ និងភូមិស្រែព្រាង ក្នុងគោលបំណងថែរក្សា ផ្សព្វផ្សាយប្រពៃណី និងអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចគួយ ក៏ដូចជាពង្រឹងស្មារតីសាមគ្គី​ភាព​ក្នុងសហគមន៍។

ដើម្បីធ្វើក្រឡានទាំង ១,៣៥៣បំពង់នេះ គណៈកម្មការបានប្រើប្រាស់អង្ករសរុប ៣០០គីឡូក្រាម សណ្តែក ៣០គីឡូក្រាម និងដូង ២៥គីឡូក្រាម។ ក្រៅពីពិធីដុតក្រឡាន និងការជូនក្រឡានដល់គណៈអធិបតីដោយតំណាងភូមិទាំងបី កម្មវិធីក៏មានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។

ព្រឹត្តិការណ៍ដុតក្រឡានខ្នាតធំនេះ ត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការបំផុសស្មារតីមហាជនឱ្យចូលរួមថែរក្សាមរតកវប្បធម៌​ដូនតា​​ជនជាតិដើមភាគតិចគួយ ឱ្យបន្តស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕


ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា