សេចក្តីប្រកាសព័ត៌មាន៖ ធ្វើដំណើរបានកាន់តែច្រើន ចំណាយកាន់តែតិច៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាំមកនូវប្រូម៉ូសិន Black Friday ដ៏គួរឱ្យរំភើបជូនដល់អ្នកដំណើរនៅប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីប្រកាសព័ត៌មាន៖ ធ្វើដំណើរបានកាន់តែច្រើន ចំណាយកាន់តែតិច៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាំមកនូវប្រូម៉ូសិន Black Friday ដ៏គួរឱ្យរំភើបជូនដល់អ្នកដំណើរនៅប្រទេសកម្ពុជា

សេចក្តីប្រកាសព័ត៌មាន៖ ធ្វើដំណើរបានកាន់តែច្រើន ចំណាយកាន់តែតិច៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាំមកនូវប្រូម៉ូសិន Black Friday ដ៏គួរឱ្យរំភើបជូនដល់អ្នកដំណើរនៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ – តើអ្នកកំពុងរៀបចំគម្រោងដំណើរកម្សាន្តនាពេលខាងមុខទៅកាន់ប្រទេសវៀតណាមមែនទេ? ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងនាំមកជូនអ្នកដំណើរកម្ពុជានូវកម្មវិធីប្រូម៉ូសិន Black Friday ដ៏ពិសេសរយៈពេល ៣ ថ្ងៃពេញ ដែលរួមមានសំបុត្រប្រភេទ Eco តម្លៃចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃរហូតដល់ ២០% សម្រាប់សំបុត្រប្រភេទ Deluxe។ មិនថាជាការធ្វើដំណើរទៅស្វែងយល់ពីប្រទេសវៀតណាមជាលើកដំបូង ឬត្រឡប់ទៅទស្សនាបន្ថែមទៀតនោះទេ អ្នកដំណើរអាចរីករាយជាមួយជម្រើសនៃការធ្វើដំណើរដែលមានតម្លៃកាន់តែសមរម្យជាមួយ Vietjet។

ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា GMT+7) អ្នកដំណើរអាចកក់សំបុត្រប្រភេទ Eco ក្នុងតម្លៃចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ ការផ្តល់ជូននេះ មានសម្រាប់គ្រប់ជើងហោះហើរក្នុងស្រុកវៀតណាម និងជើងហោះហើរអន្តរជាតិទាំងអស់ រួមទាំងជើងហោះហើរ សៀមរាប-ហាណូយ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៤ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ (លក្ខខណ្ឌថ្ងៃលើកលែងត្រូវបានអនុវត្ត)។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺការសន្សំសំចៃដ៏អស្ចារ្យលើសំបុត្រប្រភេទ Deluxe របស់ Vietjet! អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ជើងហោះហើរក្នុងស្រុកវៀតណាម ដោយប្រើកូដប្រូម៉ូសិន FRIDAY20 និងបញ្ចុះតម្លៃ ១០% សម្រាប់ជើងហោះហើរអន្តរជាតិ ដោយប្រើកូដ FRIDAY10។ គ្រាន់តែបញ្ចូលកូដទាំងនេះនៅពេលកក់សំបុត្រតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ Vietjet ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ។ ប្រូម៉ូសិននេះអនុវត្តសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៤ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ (លក្ខខណ្ឌថ្ងៃលើកលែងត្រូវបានអនុវត្ត)។

សម្រាប់អ្នកដំណើរចេញពីប្រទេសកម្ពុជា ការផ្តល់ជូនដែលមានរយៈពេលកំណត់ទាំងនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំគម្រោងដំណើរកម្សាន្តដែលមានតម្លៃសមរម្យទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀត។ ជាមួយនឹងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ក្រុមហ៊ុន Vietjet បានផ្តល់នូវការតភ្ជាប់យ៉ាងងាយស្រួលរវាងកម្ពុជា និងវៀតណាម ខណៈដែលបណ្តាញហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនទូទាំងទ្វីបអាស៊ី និងអឺរ៉ុប ផ្តល់ជូនអ្នកដំណើរកម្ពុជានូវឱកាសកាន់តែច្រើនក្នុងការស្វែងរកគោលដៅទេសចរណ៍ដ៏គួរឱ្យរំភើបរីករាយ។

ជាមួយនឹងតម្លៃសំបុត្រដ៏គួរឱ្យទាក់ទាញ និងការតភ្ជាប់ជើងហោះហើរកាន់តែងាយស្រួល ក្រុមហ៊ុនអាកាសចរណ៍ Vietjet រង់ចាំស្វាគមន៍អ្នកដំណើរមកពីជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា មកទស្សនាប្រទេសវៀតណាម និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ នេះគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជាក្នុងការទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិន Black Friday ទាំងនេះ ដើម្បីកក់ដំណើរកម្សាន្តបន្ទាប់របស់អ្នក និងស្វែងរកបទពិសោធន៍ថ្មីៗកាន់តែច្រើន តែចំណាយកាន់តែតិច!

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផង ដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមាន តួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយ នឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យ សុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រ សុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុន អាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

លោក  ឡេវូ មេញ (Marvin)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ (+84) 906 245 097

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា