បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើកសិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលស្រាវជ្រាវ ស្តីពីការផ្តល់សេវាប្រៃសណីយ៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បើកសិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលស្រាវជ្រាវ ស្តីពីការផ្តល់សេវាប្រៃសណីយ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ លើលទ្ធផលស្រាវជ្រាវស្តីពីការផ្តល់សេវាប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ប.ទ. មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ ប្រៃសណីយ៍កម្ពុជា និងអង្គភាពពាក់ព័ន្ធ សរុបចំនួន ៩០នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីអង្គភាពពាក់ព័ន្ធ តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងការពិភាក្សាជាក្រុមតូចៗ លើប្រធានបទស្រាវជ្រាវចំនួន ២ គឺ (១) លទ្ធផលអង្កេតជាមួយប្រតិបត្តិករ និងអ្នកប្រើប្រាស់សេវាប្រៃសណីយ៍នៅរាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅចំនួន ៧ ដើម្បីតាមដានគុណភាពសេវា និងបទពិសោធន៍ជាក់ស្តែងរបស់អតិថិជន និង (២) លទ្ធផលសិក្សាលើការផ្តល់សេវាប្រៃសណីយ៍នៅ ស្រុកទ្រាំង ខេត្តតាកែវ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អ្នកស្រាវជ្រាវ ដើម្បីយកធាតុចូលដែលទទួលបានពីសិក្ខាសាលានេះសម្រាប់កែលម្អអត្ថបទស្រាវជ្រាវឱ្យកាន់តែល្អប្រសើរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា