ត្រៀមកម្លាំងអ្នកគាំទ្រមួយទំហឹងហើយក្រុមផ្ដាច់ព្រ័ត្រហ្វូតសាលជើងឯករាជធានីភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រៀមកម្លាំងអ្នកគាំទ្រមួយទំហឹងហើយក្រុមផ្ដាច់ព្រ័ត្រហ្វូតសាលជើងឯករាជធានីភ្នំពេញ

ត្រៀមកម្លាំងអ្នកគាំទ្រមួយទំហឹងហើយក្រុមផ្ដាច់ព្រ័ត្រហ្វូតសាលជើងឯករាជធានីភ្នំពេញ

ទាំងលោក ឈួន ឆវណ្ណ អ្នកចាត់ការទូទៅក្រុម Mihel Seoul Young Gun និង លោក សន ពិសិដ្ឋ គ្រូជំនួយក្រុម C-Light Stars អះអាងថា នឹងមានអ្នកគាំទ្រខ្លួនយ៉ាងច្រើនចូលរួមលើកទឹកចិត្តក្រុមក្នុងវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលពានរង្វាន់ជើងឯករាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនាពហុកីឡដ្ឋានជាតិមរតកតេជោ។

ជាក់ស្ដែងលោក ឈួន ឆវណ្ណ អ្នកចាត់ការក្រុម Mihel ឱ្យដឹងថា ក្រុមការងារមីហឹរគ្រប់សាខានឹងចូលរួមដើម្បីស្រែកហ៊ោលើកទឹកចិត្ត។

ចំណែកលោក សន ពិសិដ្ឋ គ្រូជំនួយក្រុម C-Light Stars ប្រាប់ថា អ្នកគាំទ្រ​ក្រុមខ្លួនយ៉ាងច្រើននឹងចូលរួម ហើយ​ក៏នឹងមានការចែកអាវជូនអ្នកគាំទ្រទៀតផង។

ថ្នាក់ដឹកនាំក្រុមទាំង២ក៏បានបង្ហាញមោទកភាពដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយមានឱកាសប្រកួតលើ​ទីលាននៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា