ពីក្រោយនិយមន័យ៥០០%របស់ក្រុមមីហឹរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីក្រោយនិយមន័យ៥០០%របស់ក្រុមមីហឹរ

ពីក្រោយនិយមន័យ៥០០%របស់ក្រុមមីហឹរ

លោក ពុធ សុធារ៉ា ពន្យល់អំពីអត្ថន័យប្រាំរយភាគរយដែលក្រុមលោកដាក់ចេញលើកីឡាករខ្លួននោះគឺចង់ដាស់ស្មាតីរបស់ក្រុមកីឡាករទាំងអស់ប្រឹងប្រែងឱ្យបានខ្លាំងមិនថាការហ្វឹកហាត់ ឬថ្ងៃប្រកួត និងក៏ជាការបណ្តុះឆន្ទៈកីឡាករឱ្យកាន់តែខ្លាំងខ្លា។

យុទ្ធសាស្ត្រដាស់ស្មារតីមួយនេះគ្រូបង្វឹករូបនេះប្រើប្រាស់ពេលប៉ះក្រុមគូប្រជែងដែរខ្លាំងៗដូចគ្នា និងសម្រាប់តែវគ្គសំខាន់ៗ ជាក់ស្តែងលោកនឹងយកទៅប្រើនូវថ្ងៃផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញតែម្តង។

វគ្គផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដោយគូដណ្ដើមជើងឯករវាងក្រុម Mihel Seoul Young Gun តទល់ក្រុម C-Light Stars គូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្រុម the Peanuts តទល់ក្រុម Lucky ក្រៅពីនេះក៏មានការប្រកួតគូកិត្តិយសរវាងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមផ្ការីកគ្រប់រដូវ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀលតទៅ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា